Thursday, May 6, 2021

អាសូរណាស់! ស្រ្តីម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯង ដោយសារតូចចិត្តនិងជំងឺប្រចាំកាយនៅស្រុកពារាំង..

ខេត្តព្រៃវែង៖ស្រ្តីវ័យចំណាស់ម្នាក់ដាច់ចិត្តចងកសម្លាប់ខ្លួនឯង

ព្រោះជីវៈភាពខ្វះ និងមានជំងឺប្រចាំកាយរ៉ាំរ៉ៃ ។


ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល៩:៣០នាទីព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១  ស្ថិតក្នុងភូមិបទសន្រ្ទា ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។ 


ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ស្រ្តីធ្វើអត្តឃាតឈ្មោះចក់ ម៉ា ប់ ភេទស្រីអាយុ៥៦ឆ្នាំ មានទីលំនៅក្នុងភូមិបទសន្រ្ទា ឃុំកំពង់ពពិល ស្រុកពារាំ ខេត្តព្រៃវែង។ 


ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីមានការរាយការណ៍ពី អាជ្ញាធរមូលដ្ឋានភ្លាម កម្លាំងជំនាញនៃប៉ុស្តិ៍កំពង់ពពិលបានស ហការជាមួយមណ្ឌលសុខភាពបានចុះមកទីតាំងកើតហេតុតែម្តង។

ហើយកម្លាំងជំនាញក៍កាត់ក្រមាទម្លាក់សាកសពស្រ្តីខាងលើដាក់មកក្រោម រួចធ្វើកោសល្យវិច្ឆ័យ។


បើតាមការសន្និដ្ឋានរបស់មន្ត្រីជំនាញបានឲ្យដឹងថា ស្ត្រីខាង លើពិតជាបានធ្វើអត្តឃាតចងកសម្លាប់ខ្លួនពិតប្រាកដមែន។


ក្រោយពីពិនិត្យសព្វគ្រប់ សាកសពបានប្រគល់ឲ្យទៅក្រុមគ្រួ សារសាច់ញ្ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕





0 Reviews:

Post a Comment