Monday, May 17, 2021

ស្លាប់២នាក់ បើកបរក្នុងល្បឿនលឿនលើសកំណត់ (ស្រវឹង) បុករបងសុវត្ថិភាពចិញ្ចើមផ្លូវ ចំណុចផ្លូវកោងសាលាបំពេញវិជ្ជា

កំពង់ឆ្នាំង៖ នៅយប់ថ្ងៃទី១៦ ខែឧសភាឆ្នាំ 2021 វេលាម៉ោង ២៣ និង ៣០នាទី នៅលើផ្លូវជាតិលេខ ៥ ត្រង់ចំណុចផ្លូវកោងសាលាបំពេញវិជ្ជាចន្លោះបង្គោលគីឡូម៉ែត្រ ៨៩- ៩០ ស្ថិតនៅភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯង បានស្លាប់មនុស្ស២នាក់(ប្រុស )និងខូចខាត ម៉ូតូ១ គ្រឿង អ្នកបើកបរ រយះមុខអស់១ចំហៀង ពេលមុខជាមួយបង្គោលដែក។


ម៉ូតូម៉ាកឌូកពាក់ផ្លាកលេខកំពង់ឆ្នាំង1D.4888. បើកបរឈ្មោះ ជិន ភារុណ ភេទប្រុសអាយុ 27 ឆ្នាំសញ្ជាតិខ្មែរ មុខរបរកម្មករមានទីលំនៅបច្ចុប្បន្ននៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំង អត់ពាក់មួក អ្នកជិះពីក្រោយឈ្មោះ ហយ សាន ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរមុខ របរកម្មកររស់នៅភូមិត្រពាំងបី សង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំងអត់ពាក់មួក កត្តាគ្រោះថ្នាក់ បើកបរល្បឿនលឿ នលើសកំណត់ បុករបងសុវត្ថិភាពចិញ្ចើមផ្លូវ។


សមត្ថកិច្ចបានប្រគល់សាកសពទាំងពីរឲ្យសាច់ញាតិជនរងគ្រោះហើយយកម៉ូតូមករក្សាទុកនៅ អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។





0 Reviews:

Post a Comment