Friday, May 28, 2021

បើកកង់បីឥណ្ឌាយ៉ាងលឿន ទៅបុករថយន្តកុងតឺន័រ ពីក្រោយពេញទំហឹង បណ្តាលឲ្យបោកខ្ទបស្លាប់

ភ្នំពេញ:  រថយន្តកុងតឺន័របើកចេញពីច្រកដេប៉ូតេងឡាយថ្មី មកដល់ផ្លូវវិមានឈ្នះឈ្នះក៏បត់ទៅទិសខាងត្បូង ខណ:កំពុងតែបើកលើផ្លូវស្រាប់តែមានម៉ូតូកង់បីឥណ្ឌាពណ៌ស ដែលជារបស់បុរសរងគ្រោះខាងលើបាន បើកតាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះក្នុងទិសដៅពីជើងមកត្បូងយ៉ាងលឿនមកបុកចំកន្ទុ យរឺម៉កកុងតឺន័រ ពេញទំហឹងបណ្ដាលឱ្យបោកខ្ទប់ត្រូវដើមទ្រូង និងដៃចង្កូតកង់បីសង្ស័យបែកថ្លើមបណ្តាលឲ្យស្លា.ប់នៅនឹងកន្លែងភ្លាមៗ។


គ្រោះថ្នាក់នេះបានកើតឡើង កាលពី យប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២១ ត្រង់ចំណុចច្រកចូលដេប៉ូតេងឡាយថ្មី នៅក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌ ពោធិ៍សែនជ័យ ។


ជនរងគ្រោះដែលស្លា.ប់មានឈ្មោះ គង់ គឹមសុន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់បី អតីតជា មន្ត្រីយោធាចូលនិវត្តន៍ រស់នៅខាងក្រោយវត្តជម្ពូវ័ន្ត សង្កាត់ចោមចៅទី៣ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយបើកម៉ូតូកង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1IM.5598 ។ 


ចំណែករថយន្តកុងតឺន័រ ក្បាលពណ៌ខៀវ ពាក់ស្លាកលេខភ្នំ ពេញ3B.7425 និងកន្ទុយរឺម៉កខាងក្រោយពាក់ស្លាកលេខភ្នំពេញ4A.0670ជារថយន្តរបស់ក្រុមហ៊ុនតេងឡាយ។ កង់បីឥណ្ឌារងការខូចខាតខាងមុខកំពិតឡើងរួញ អ្នក បើករថយន្តបានបើកទ្វារចុះរត់បាត់ស្រមោល។


សមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ សមត្ថកិច្ចធ្វើកំណត់ ហេតុរួចប្រគល់ឱ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃ ណី៕






0 Reviews:

Post a Comment