Saturday, May 8, 2021

រថយន្តទួរីសជាច្រេីនគ្រឿង ដឹកកម្មករចេញពីតំបន់ក្រហមត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ​ ÷ កម្លាំងសមត្ថកិច្ចចម្រុះខណ្ឌពោធិ៍សែនជ័យបានចុះ ឃាត់រថ យន្តទួរីសជាច្រេីនគ្រឿងបន្ទាប់ពីចូលដឹកកម្មករកម្មការិនីនិងប្រជាពលរ ដ្ឋចេញពីតំបន់ក្រហម​ ក្នុងសង្កាត់ចោ មចៅទី១ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ នារសៀលថ្ងៃទី៨​ខែឧសភា​ឆ្នាំ២០២១ នេះ។

សមត្ថកិច្ចបានឱ្យដឹងថា រថយន្តទួរីសដែលឃាត់មាន ចំនួន 42គ្រឿង ឡំប្រឺតា 1គ្រឿង និងឃាត់ខ្លួនតៃកុង រួមទាំងព្រូរថ យន្ត សរុប55 នាក់។

សមត្ថកិច្ចបានបញ្ជាក់ថា​ មុននឹងឈានដល់ការឃាត់រថយន្តខាងលេី​ គឺក្រុមរថយន្តទាំងនេះបាននាំគ្នាមកដឹកជញ្ជូនប្រជា ពលរដ្ឋ ជាច្រេីននាក់ដែលបម្រុងចេញពីក្នុងតំបន់ក្រហម​

ទេីបកម្លាំងសមត្ថកិច្ចចុះធ្វេីការឃាត់រថយន្តនិងអ្នកបើកបររួមទាំងភ្ញៀវទាំងអស់យកទៅសួរនាំ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា​ ក្រុមអ្នកបើកបររថយន្ត និង ព្រូត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅធ្វេីចត្តាឡីស័កនៅឯព្រែកព្នៅ​ទាំងអស់ ចំណែកភ្ញៀវត្រូវធ្វេីកិច្ចសន្យារួចឲ្យត្រឡប់ទៅកន្លែងដេីមវិញ៕

0 Reviews:

Post a Comment