Saturday, May 8, 2021

បុរសវ័យចំណាស់ម្នាក់ត្រូវបានរថយន្តបុកស្លាប់យ៉ាងរន្ធត់ ខណៈដើរថ្មើរជើងតាមផ្លូវ

រតនគិរី÷ រថយន្តវេអងបើកបុកអ្នកដើរថ្មើជើងបណ្តាលឲ្យស្លាប់យ៉ាង អណោចអធម៌បំផុត កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២១  វេលាម៉ោង ៧និង២៥ នាទីយប់ តាមបណ្តាយផ្លូវជាតិលេខ៧៨  ត្រង់ចំណុចគីឡូ លេខ ១០៨-១០៩  នៅមុខចម្ការ តា ហោ ស្ថិតនៅក្នុងភូមិសឹក ឃុំតាអង ស្រុកកូនមុំ ។

យោងតាមរបាយការណ៍របស់នគរបាលស្រុកកូនមុំបានឲ្យដឹងថារថយ ន្ត បង្កម៉ាកវេអង ពាក់ស្លាកលេខ  ព្រះសីហនុ  3A-7371 បេីកបរពីទិសខាងកេីតទៅលិច  មកដល់កន្លែងកេីតហេតុក៏បានបុកជនរងគ្រោះធ្វេីដំ ណេីរថ្មេីជេីង ម្នាក់ឈ្មោះ  អឹម  វ៉ាន់  ភេទប្រុស  អាយុ៦១ ឆ្នាំ ជនជាតិខ្មែរ  មានទីលំនៅបច្ចុប្បន្ន  ភូមិ-ឃុំកើតហេតុខាងលើ(ស្លាប់នៅនិងកន្លែ ងកេីតហេតុ) ។ ក្រោយកើតហេតុអ្នកបេីកបររថយន្តបានព្យាយាមចុះរត់គេចខ្លួនបាត់ ស្រមោល បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

បន្ទាប់មកសមត្ថកិច្ចមូលដ្នានបានចុះមកដល់កន្លែងកើតហេតុនិងត្រួតពិនិត្យនៅកន្លែងកើតហេតុ បានទំនាក់ទំនងទៅសាច់ញាតិនៃសពមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ រថយន្តបង្កត្រូវបានសមត្ថកិច្ចរឹបអូសយកទៅរក្សាទុកនៅអធិការនគរបាលស្រុកកូនមុំដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

     

0 Reviews:

Post a Comment