Wednesday, May 12, 2021

កម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុក្របួចបានរថយន្តរកស៊ីខុសច្បាប់ដឹកកូនគ្រែងឈាម..

ស្រុកព្រៃនប់ ខេត្តព្រះសីហនុ - វេលាម៉ោង១៤:០០នាទីរសៀ ល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ក្រោមបទបញ្ជាលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការករាជអាវុធហត្ថខេត្តព្រះសី ហនុ  លោក អនុសេនីយ៍ឯក ម៉ែន វណ្ណា មេបញ្ជាការស្តីទី មូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ បានដឹកនាំកម្លាំងក្រោមឱវាទ ចំនួន០៨នាក់ សហការជាមួយមន្រ្តីខណ្ឌរដ្ឋបាលជល ផលកំពង់សោម ដឹកដោយលោក ឯម ភា នាយរងខណ្ឌ រដ្ឋ បាលជលផលទទួលបន្ទុកក្តាប់រួម ធ្វើការចុះឃាត់រថយន្ត ចំនួ ន០២គ្រឿង និងមនុស្សចំនួន០៤នាក់ សង្ស័យពាក់ព័ន្ធករណី លួចដឹកកូនគ្រែងឈាម ដោយគ្មានលិខិតអនុញ្ញាតិច្បាប់ ស្ថិតនៅចំណុចភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។


ក្រោយពីបានឃាត់និងត្រួតពិនិត្យរថយន្តខាងលើ សមត្ថកិច្ចជំនាញ បានរកឃើញវត្ថុតាង កូនគ្រែងឈាម ចំនួន ៤៩០០គី ឡូក្រាម (ក្នុង០១គីឡូក្រាម ប្រមាណជា ៥០.០០០គ្រាប់) និងត្រូវបានក្រុមការងារខណ្ឌរដ្ឋបាលជលផល ដឹកយកទៅប្រលែ ងនៅក្នុងតំបន់សហគមន៍ព្រៃនប់ទី២ ស្ថិតក្នុងភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។


បច្ចុប្បន្នមន្រ្តីជំនាញនៃរដ្ឋបាលជលផល បានឲ្យអ្នកដឹកជញ្ជូនទាំង០៤នាក់ ធ្វើកិច្ចសន្យា និងរក្សាទុករថយន្តដើម្បីឱ្យម្ចាស់គ្រែងឈាម ចូលខ្លួនមកដោះស្រាយ។




























0 Reviews:

Post a Comment