Wednesday, May 12, 2021

ពិធី​ការិនី​MY TV ​កញ្ញា មាន ពេជ្រ​វី​តា ត្រូវបាន​បញ្ជូន​ទៅ​ពន្ធនាគារ ដ

ភ្នំពេញ ៖ ពិធី​ការិនី​កញ្ញា មាន ពេ ជ្រ​វី​តា ត្រូវបាន​បញ្ជូ​ន​ទៅ​ពន្ធនាគារ​ហើយ​។ ​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​លោក ហេង ឡុង ប្រធាន​សមា គម​មិត្ត​សិល្ប​:​ស្ម័គ្រចិត្ត​ជួយ​សង្គម​។​

​លោក ហេង ឡុង បង្ហោះ​នៅ​ផេ​ក​ផ្ទាន់​ខ្លួន​មុន​នេះ​ថា ​បញ្ជូន​កញ្ញា ម៉ូ ដែល​ឈ្មោះ មាន ពេជ្រ​វី​តា​ទៅ​ពន្ធនាគារ​។​ យោងតាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​លេខ​ ៖ ៣២៣៩ “​ប​” ដឃ​ដ​ចុះ​ថ្ងៃទី​១១​ខែឧសភា​ ឆ្នាំ ២០២១​ ដោ យ​ចៅក្រម​ស៊ើបសួរ​លោក កូយ សៅ នៃ​សាលា​ដំបូ​ង​រាជធានី​ភ្នំពេញ ​បាន​បញ្ជូន​កញ្ញា​ម៉ូ ដែល​ឈ្មោះ មាន ពេជ្រ​វី​តា ទៅ​ពន្ធនាគារ ឬ​មណ្ឌល​ឃុំខ្លួន (​ម​២)​។​

លោក ហេង ឡុង បានលើកឡើង​ទៀតថា ​”​ខ្ញុំបាទ​ក្នុងនាម​សមាគម​សិ ល្បករ​ខ្មែរ​កំពុងតែធ្វើការ​ជាមួយ​នឹង​មេធាវី​ស្ម័គ្រចិត្ត​ការពារ​ក្ដី​ជូន​ជនរងគ្រោះ​។ ខ្ញុំបាទ​នឹង​ជូន​ព័ត៌មាន​ថ្មី​ដល់​បងប្អូន​ដែល​ស្រឡាញ់​គាំទ្រ​ភាពយុត្តិធម៌​សម្រាប់​ជនរងគ្រោះ​”។

គួរបញ្ជាក់​ថា កញ្ញា មាន ពេជ្រ​រីតា ហៅ យូ​ប៊ី អាយុ​២០​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​២ ផ្នែក​ពាណិជ្ជកម្ម ជា​តារា​បង្ហាញ​ម៉ូដ​និង ជា​ពិធី​ការិនី​ទូរទស្សន៍ My TV កាលពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២១ បានដាក់​ពាក្យបណ្តឹង ប្តឹង​បក​លោក​ឧកញ៉ា ហេង សៀ ពីបទ «​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​មាន​ស្ថាន​ទម្ងន់ទោស​» ក្នុង​រថយន្ត​។

ខណៈដែល​លោក​ឧកញ៉ា ហេង សៀ បាន​ប្ដឹង​និង​ចោទប្រកាន់ថា «​កញ្ញា មាន ពេជ្រ​រីតា បាន​លួច​ទូរស័ព្ទ និង ចាក់​លើ​លោក​ឧកញ៉ា ហេង សៀ នៅក្នុង​ឡាន ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​»​។​

យោងតាម​បណ្តឹង​បក​របស់​កញ្ញា មាន ពេជ្រ​រីតា ហៅ យូ​ប៊ី នាពេលនេះ ធ្វើឡើង​ក្រោយពី​កម្លាំង​នគរបាល​ខណ្ឌទួលគោក បាន​ឃាត់ខ្លួន និង បញ្ជូន​កញ្ញា មាន ពេជ្រ​រីតា ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេ ញតាម​បណ្តឹង​របស់លោក​ឧកញ៉ា ហេង សៀ ដោយ​ចោទប្រកាន់ថា «​កញ្ញា មាន ពេជ្រ​រីតា បាន​លួច​ទូរស័ព្ទ និង ចាក់​លើ​លោក​ឧកញ៉ា ហេង សៀ នៅក្នុង​ឡាន បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​» ។​

តាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា កាលពី​រសៀល​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២១ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោកស្រី សុង ឆ​វ័​ន្ត បាន​ចោទប្រកាន់​កញ្ញា មាន ពេជ្រ​រីតា ពីបទ «​លួច​មាន​ស្ថាន​ទម្ងន់ទោស​» រួច​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ ចាត់ការ​បន្ត​តាម​នីតិវិធី ។​ ទោះបីជាយ៉ាងនេះក្ដីដី មហាជន​ជាច្រើន​បាន​កំពុង​តាមដាន​ករណីនេះ​យ៉ាង​ចិត្ត​ទុកដាក់​បំផុត និង​សង្ឃឹមថា​សាលាតំបូង​រាជធានី​ភ្នំពេញ​នឹង​រកឃើញ​ការពិត​ក្នុង​សាច់​រឿងនេះ​៕​

   

0 Reviews:

Post a Comment