Friday, May 21, 2021

UPDATE: ចាប់ និងបញ្ជូនអ្នកផលិតស្រាសចំនួន១៣នាក់នៅខេត្តកណ្តាល ទៅតុលាការ ក្រោយមានហេតុការណ៍ស្លាប់ និងធ្លាក់ខ្លួនឈឺ

(កណ្ដាល)៖ អ្នកផលិតស្រា.ស សរុប១៣នាក់ ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅសាលាដំបូងខេត្តកណ្ដាល នៅរសៀលថ្ងៃ ទី២១ ខែឧសភា ឆ្នាំ២០២១នេះ ក្រោយអ្នកទទួលស្រារបស់ពួកគាត់ ស្លាប់ជាបន្ដបន្ទាប់ជាង១០នាក់ ខណៈជាច្រើននាក់ផ្សេងទៀតកំពុងតាមដានសុខភាព នៅស្រុកល្វាឯម ខេត្តកណ្ដាល។

លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានប្រា ប់ឲ្យដឹងថា បន្ទាប់ពីបញ្ចប់ការសួរនាំ អ្នកលក់ស្រា.សទាំង១ ៣នាក់នោះ ត្រូវបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្ដាល នៅរសៀលថ្ងៃនេះ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ក្រោយអ្នកទទួលទានបានពុលស្លាប់ជាបន្ដបន្ទាប់។

ជនសង្ស័យទាំង១៣នាក់ រួមមាន៖

១- ឈ្មោះ ប៊ូ ស៊ន ភេទប្រុស អាយុ៧៨ឆ្នាំ

២- ឈ្មោះ ង៉ូវ សៀ ភេទស្រី អាយុ៦៦ឆ្នាំ

៣- ឈ្មោះ អៀម នៅ ភេទស្រី អាយុ៤៨ឆ្នាំ

៤- ឈ្មោះ អេង ដូរ ភេទស្រី អាយុ៣១ឆ្នាំ

៥- ឈ្មោះ ឌួង ឌី ភេទប្រុស អាយុ៦១ឆ្នាំ

៦- ឈ្មោះ ខុន សារី ភេទស្រី អាយុ៣៦ឆ្នាំ

៧- ឈ្មោះ សេង លីសុភាព ភេទប្រុស អាយុ៣៦

៨- ឈ្មោះ អុឹម សំអូន ភេទប្រុស អាយុ៤៤ឆ្នាំ

៩- ឈ្មោះ ព្រៃ ចិន្តា ភេទស្រី អាយុ៣០ឆ្នាំ

១០- ឈ្មោះ ឈឿន សុភា ភេទប្រុស អាយុ៣៣ឆ្នាំ

១១- ឈ្មោះ ពៅ ហៀង ភេទស្រី អាយុ៤៣ឆ្នាំ

១២- ឈ្មោះ ឆាយ សេងឃៀង ភេទប្រុស អាយុ៦៨ឆ្នាំ អ្នកទាំង១២ខាងលើ រស់នៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល

១៣- ឈ្មោះ ផាត់ សុផាន់នី ភេទស្រី អាយុ៥៩ឆ្នាំ រស់នៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។

បើតាមលោកនាយការិយាល័យក្នុងចំណោមអ្នកលក់ស្រាទាំង ១៣នាក់នោះ មានអ្នកសមត្ថកិច្ចទើបតែចាប់ខ្លួនបានឈ្មោះ ប៊ូ សន អាយុ៧០បន្ទាប់ពីនាំក្រុមគ្រួសាររត់គេចខ្លួនមួយរយៈ ក្រោយហេតុការណ៍ពុលស្រាលនេះកើតឡើងភ្លាម។

សូមជម្រាបថា ក្រសួងសុខាភិបាល បានបញ្ជាក់ថា នាយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ មានការរាយការណ៍មកមន្ទីរសុខាភិបាលខេត្តកណ្តាល និងក្រសួងសុខាភិបាល ថាមានករ ណីស្លាប់ចំនួន២នាក់កើតឡើង នៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ហើយភ្លាមៗនោះ មន្ទីរសុខាភិបា លខេត្ត ក៏បានចាត់ឱ្យក្រុមឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិ បាលខេត្ត និងគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែក សហការជាមួយ នគរបាលស្រុក នគរបាល ឃុំ មេឃុំ និងក្រុមកោសល្យវិច័យ នៃស្នងការនគរបាលខេត្ត ចុះទៅពិនិត្យនិងស្រាវជ្រាវផ្ទាល់ដល់ទីកន្លែងកើតហេតុ ព្រមទាំងបានធ្វើតេស្តរហ័សដើម្បីរកវីរុសកូវីដ-១៩ ហើយលទ្ធផលបង្ហាញថា សាកសពទាំងពីរពុំមានវិជ្ជមានវីរុសកូវីដ-១៩ ទេ។

នាយប់ថ្ងៃដដែលនេះ ក្រុមការងារ បានបន្តការស្រាវជ្រាវដើម្បីស្វែងរកមូលហេតុដែលបណ្តាល ឱ្យមានបញ្ហាសុខភាព និងស្លាប់ខាងលើនេះ ហើយតាមរយៈការសាកសួរឃើញថា ពួកគាត់ជាអ្នកចូលចិត្តហូបស្រាជាប្រចាំ និងមានអ្នកស្លាប់ជាបន្តបន្ទាប់នៅក្នុងភូមិខាងលើនេះ អាស្រ័យហេតុនេះ ក្រុមឆ្លើយ តបបន្ទាន់បានដាក់ការសង្ស័យលើការពិសាស្រា ហើយក៏បាន យកសំណាកស្រាថ្នាំ និងស្រាស ពីទីតាំងសិប្បកម្មផលិតចែ កចាយស្រា២កន្លែង និងពីទីតាំងលក់រាយតូចៗ ចំនួន២៩ កន្លែង សម្រាប់ធ្វើការវិភាគ និងបានផ្ញើមកក្រសួងសុខាភិបា លនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។

លទ្ធផល នៃការអង្កេតស្រាវជ្រាវរកឃើញថាករណីដំបូងបង្អស់ កើតមាននៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ហើយករណីទាំងអ ស់ចាប់ផ្តើមឡើង ដោយមានរោគសញ្ញាដូចជា ឈឺក្បាល ក្អួត ឈឺពោះ វិលមុខស្រវាំងភ្នែក សន្លប់ ប្រកាច់ ពិបាកដកដង្ហើមអ្នកខ្លះមានសភាពឡះឡះ ថប់ដង្ហើមណែនទ្រូង ពិបាកដកដង្ ហើមរីកប្រស្រីភ្នែកសន្លឹម និងបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយចំនួន និងជាសរុបរួមពីថ្ងៃទី៨ ដល់ថ្ងៃទី១៩ ខែឧសភានេះ មានករណីស្លាប់សរុបចំនួន១២នាក់ នៅភូមិចំនួ ន២ គឺភូមិតាស្គរភូមិក្តីកណ្ដាល ឃុំសារិកាកែ ស្រុកល្វាឯម

ក្រុមការងារឆ្លើយតបបន្ទាន់ និងអាជ្ញាធរពាក់ព័ន្ធ បានចុះអប់រំណែនាំប្រជាជននៅតាមភូមិ-ឃុំ ដែលកើតហេតុ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ដោយអនុវត្តខ្ជាប់ខ្ជួន នូវអនាម័យចំណីអាហា រឲ្យបានល្អ និងត្រូវបញ្ឈប់ជាបន្ទាន់នូវការពិសាស្រា ដែលផលិ ត ឬបិតស្រាមិនបានត្រឹមត្រូវតាមក្បួនខ្នាតបច្ចេកទេស និងបញ្ឈប់ការលក់ស្រា និងទីតាំងផលិតចែកចាយស្រាទាំង២ កន្លែង ក្នុងតំបន់គោលដៅដែលកើតមាននូវករណីខាងលើ។ បន្តតាមដាន និងអប់រំប្រជាជនទូទៅ អំពីអនាម័យចំណីអាហារ ចេះការពារខ្លួន កុំឲ្យមានការពុលស្រា ដោយមានចែកជូននូវសារអប់រំជាដើម។

លទ្ធផលពីមជ្ឈមណ្ឌលជាតិមន្ទីរពិសោធន៍សុខាភិបាល នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ បង្ហាញថាមន្ទីរពិសោធន៍ទទួល បានសំណាកស្រា ២៨សំណាក ក្នុងនោះស្រាថ្នាំ១៥សំណាក ស្រាស១៣សំណាក ដែលមានសារធាតុមេតាណុល (Metfa np) លើសកម្រិតធំជាង០,៥ភាគរយ (>0,៥%) មានចំនួន២ ០សំណាក ដែលធ្វើឱ្យពុល ដែលកម្រិតមិនពុលនោះមិនត្រូវ លើសពី០,១% ឡើយ។





















0 Reviews:

Post a Comment