Tuesday, June 1, 2021

ឃាតកម្មដ៏សាហាវក្នុងកសិដ្ឋានចិញ្ចឹមសត្វកណ្ដាលព្រៃមួយនៅខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តស្ទឹងត្រែងកាលពីថ្ងៃទី៣១ខែឧសភាឆ្នាំ២០២១បានចុះពិនិត្យ សពបុរសម្នាក់ជាអំពើឃាតកម្មក្នុងកសិដ្ឋានចិញ្ចឹមសត្វចៀម-គោមួយកន្លែង។សពមានគេយកខ្សែចងដៃទៅក្រោយនិងចងជើង។

ហេតុការណ៍នោះបានកើតឡើងនៅកណ្ដាលព្រៃម្តុំអូរខ្លីស្ថិតក្នុងភូមិសេសានឃុំកំភុនស្រុកសេសានខេត្តស្ទឹងត្រែង។

លោកវ៉ាសុផាន់ស្នងការរងទទួលផែនព្រហ្មទណ្ឌខេត្តបានឲ្យដឹងថា៖នៅយប់ថ្ងៃទី៣០ខែឧសភាមានករណីឃាតកម្មមួយកើ តឡើងត្រង់កសិដ្ឋានចិញ្ចឹមសត្វមួយកន្លែង។បន្ទាប់ពីមានករ ណីកើតឡើងសមត្ថកិច្ចក៏បានចាត់កម្លាំងចុះស៊ើបអង្កេតចាប់ ជនសង្ស័យបាន៣នាក់។

 ជនរងគ្រោះត្រូវម្ចាស់កសិដ្ឋានព្រួតគ្នាមានឪពុកនិងកូន ៣នា ក់យកខ្សែគោចងដៃទៅក្រោយ(ស្លាបសេក)ចងជើបណ្តាលឱ្យស្លាប់ក្នុងកសិដ្ឋាននោះ។ជនរងគ្រោះគេស្គាល់ឈ្មោះសុវណ្ណរស់ នៅភូមិស្រែតាប៉ានឃុំសាមឃួយស្រុកសេសានគេឃើញដេកស្លាប់ទាំងមានចំណងខ្សែគោចងដៃជើងដួលផ្កាប់មុខ។

ជនសង្ស័យឪពុកកូន៣នាក់ត្រូវបានចាប់ខ្លួនយកទៅសាកសួ រ។ឈ្មោះស្រេងសែអាយុ៤០ឆ្នាំមានស្រុកកំណើតនៅខេត្តកំពង់ ចាមត្រូវជាម្ចាស់កសិដ្ឋាននេះបានរៀបរាប់ថា៖បុរសដែលដេកស្លាប់បានរត់ចេញពីក្នុងព្រៃស្រែកឱ្យគេជួយ។លុះពេលមកដល់ កសិដ្ឋានគាត់ក៏បានប្រើហិង្សាវាយកូនៗគាត់។ភ្លាមនោះកូនរប ស់គាត់រួមទាំងគាត់ក៏បានព្រួតគ្នាយកខ្សែចងតែចៃដន្យបានជាង៥នាទីក្រោយបែរជាស្លាប់ទៅវិញ។

  សមត្ថកិច្ចបានបញ្ជាក់ថាជនសង្ស័យ៣ នាក់ឪពុកកូនត្រូវបាននាំខ្លួនមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តតាមនីតិវិធី៕






0 Reviews:

Post a Comment