Thursday, June 10, 2021

មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​ ចុះ​ត្រួតពិនិត្យនិងពិសោធន៍ ​ផ្លែ​គូលែន​ស្រស់ ​នាំ​ចូល​ពី​បរទេស.....


ខេត្តព្រៃវែង ៖ មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. នៅ​រសៀល​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០២១ បាន​នាំ​យក​រថយន្ត​ពិសោធន៍​ចល័ត ផ្នែក​ម្ហូបអាហារ ចុះ​ត្រួតពិនិត្យ​ផ្លែ​គូលែន​ស្រស់ ដែល​នាំ​ចូល​ពី​បរទេស ហើយ​ត្រូវ​បាន​មន្ត្រី​គយ និង​រដ្ឋាករ ចាប់​ឃាត់​ទុក​នៅ​ស្នាក់​ការ​គយ និង​រដ្ឋាករ​ចល័ត​តំបន់​២ ផ្លូវជាតិ​លេខ​០១ ស្ថិត​នៅ​ភូមិ​ឡិ​ក ឃុំ​រំចេក ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។

* Please JOIN Channel Telegram ផ្លូវការរបស់ សារព័ត៌មាន រស្មីភ្នំដា Hot News. ដើម្បីទទួលបានព័ត៌មានថ្មីៗប្រចាំថ្ងៃ ២៤ម៉ោង !Join US:https://t.me/rdnhotnews

ការ​ចុះ​ត្រួតពិនិត្យ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​មានការ​ស្នើ​សុំ​កិច្ចសហការ​ពី​មន្ត្រី​គយ និង​រដ្ឋាករ ក្រោយ​ពេល​ចាប់​ឃាត់​ទុក និង​មានការ​សង្ស័យ​ថា ផ្លែ​គូលែន​ស្រស់​នេះ ពុំ​មាន​សុវត្ថិភាព​សម្រាប់​អ្នក​បរិភោគ ។

ក្រោយ​ពី​បាន​ធ្វើតេស្ត ទៅ​លើ​គំរូ​ផ្លែ​គូលែន​ស្រស់​ចំនួន ១០​គំរូ ដែល​ដក​យក​ដោយ​ចៃដន្យ​ពី​កេស​ទំនិញ ចំនួន​១០ លទ្ធផល​បាន​បង្ហាញ​ថា គំរូ​ផ្លែ​គូលែន​ស្រស់​ទាំងនោះ មាន​វត្តមាន​សំណល់​ថ្នាំ​កសិកម្ម ក្នុង​កម្រិត​ទាប​បំផុត ដែល​មិន​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព ចំពោះ​អ្នក​បរិភោគ​ឡើយ ។

សូម​បញ្ជាក់​ជូន ផង​ដែរ​ថា បន្ទាប់​ពី​រាជរដ្ឋាភិបាល​កម្ពុជា បាន​កែសម្រួល​ស្ថាប័ន​មាន​សមត្ថកិច្ច ត្រួតពិនិត្យ​ទំនិញ​នាំ​ចេញ នាំ​ចូល នៅ​តាម​ច្រកព្រំដែន នៅ​ឆ្នាំ​២០១៩​មក មាន​តែ​ស្ថាប័ន​គយ និង​រដ្ឋាករ​តែ​មួយ​គត់ ដែល​មាន​សមត្ថកិច្ច​ត្រួតពិនិត្យ​ទំនិញ​នាំ​ចេញ នាំ​ចូល​នៅ​តាម​ច្រកព្រំដែន ប៉ុន្តែ​ការ​ចូលរួម​ត្រួតពិនិត្យ​ទំនិញ​របស់​មន្ត្រី នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. នៅ​ពេល​នេះ គឺជា​ការ​អនុវត្ត​ប្រកាស​អន្តរក្រសួង​លេខ ៥៧៤ សហ​វ​.​ប្រក ចុះ​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៩ ស្តី​ពី​កិច្ចសហការ​រវាង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​អគ្គនាយកដ្ឋាន​កម្ពុជា​ត្រួតពិនិត្យ​ទំនិញ​នីហរ័ណ អាហរ័ណ និង​បង្ក្រាប​ការ​ក្លែងបន្លំ (​កាំកុងត្រូល​) ដែល​បច្ចុប្បន្ន​ជា​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) ៕

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture

0 Reviews:

Post a Comment