Saturday, June 12, 2021

សម្លាប់​ប្រពន្ធ​ដាក់​ក្នុង​វ៉ាលីស៍​យក​ទៅ​ផ្លុង​ចោល​នៅ​ខេត្ត​ត្បូងឃ្មុំ នគរបាល​តាម​ចាប់​ខ្លួន​ដល់​ខេត្ត​បាត់​ដំបង....


បាត់ដំបង: បុរសជាឃាត ក សម្លាប់ប្រពន្ធខ្លួនឯង​ ហើយយកសពប្រពន្ធពីរាជធានីភ្នំពេញ យកទៅផ្លុងចោល​នៅ​ខេត្ត​ត្បូងឃ្មុំ ត្រូវបានកម្លាំងនគរបាលតាមស្រាវជា្រវចាប់ខ្លួនបានហើយនៅ ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង នៅ​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២១នេះ។​​

* Please JOIN Channel Telegram ផ្លូវការរបស់ សារព័ត៌មាន រស្មីភ្នំដា Hot News. ដើម្បីទទួលបានព័ត៌មានថ្មីៗប្រចាំថ្ងៃ ២៤ម៉ោង !Join US:https://t.me/rdnhotnews

លោក​វរសេនីយ៍ឯក ខេង ម៉េង​ឈាង នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌក្រសួងមហាផ្ទៃបាន​ឲ្យ​ដឹងថា ប្រតិបត្តិការ​នេះ​ធ្វើឡើង​ដោយ​កម្លាំង​ជំនាញ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ និង​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ សៀន ហួរ អាយុ​៥៩​ឆ្នាំ ត្រូវ​ជា​ប្តីជនរងគ្រោះ ​នៅត្រង់ចំណុច​ផ្ទះសំណាក់​ នីឡា ភូមិ​ជី​ប៉ាង ឃុំ​ផ្លូវ​មាស ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង​។​

លោកនាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​បញ្ជាក់​ថា បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​នាំទៅ​កាន់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដើម្បី​ធ្វើការ​សាកសួរ និង​ប្រគល់​ឲ្យ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត​។​

គួរំលឹក​ផងដែរ​ កាលពី​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២១ ត្រង់ចំណុច​ផ្ទះ​លេខ​៥៤ ផ្លូវ​៥៩៨ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយ​បុរស​ជា​ប្ដីបាន​យក​កាំបិត​កាប់ និង​កៅអី​វាយ​សម្លាប់​ជនរងគ្រោះ​ជា​ប្រពន្ធ ឈ្មោះ គង់ វុទ្ធី ហៅ​លី អាយុ​៥៧​ឆ្នាំ ហើយ​កាច់​ដៃ​កាច់​ជើង​យក​សព​ច្រក​ក្នុង​វ៉ា​លី​ទៅ​បោះចោល​។

រហូតដល់ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២១ មាន​ប្រជាជន​ប្រទះឃើញ​មាន​មនុស្ស​ស្លាប់​អណ្ដែត​ទឹក នៅ​ក្នុង​វ៉ា​លី ត្រង់ចំណុច​មាត់ទន្លេ ក្រោយ​វិហារ​ឥស្លាម ភូមិ​ព្រែក​តូច ឃុំ​ជី​រោទ៍​ទី​១ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ចម្ងាយ​ពី​វិហារ​២០០​ម៉ែត្រ ទើប​កម្លាំង​នគរបាល​ជំនាញ ស្រាវជ្រាវសហការ ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ដើម្បី​កំណត់​មុខសញ្ញា​តែម្ដង​៕​

0 Reviews:

Post a Comment