Friday, June 11, 2021

រដ្ឋបាលក្រុងតាខ្មៅ ហាមឃាត់បែរត្រី ឬទុកផ្ទះវៀតណាម មិនឲ្យឈប់ចតតាមបណ្តោយមាត់ទន្លេ ដើម្បីទប់ស្កាត់ និងចាត់ការតាមច្បាប់ និងស្នើឲ្យពលរដ្ឋជួយរាយការណ៍ទៅអាជ្ញាធរបន្ទាន់បើសិនជាឃើញករណីនេះ

(កណ្តាល)៖ លោក នូ សុវណ្ណារ៉ា អភិបាលក្រុងតាខ្មៅបានថ្លែងប្រាប់មកកាន់អ្នកព័ត៌មាននៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២១ នេះថា លោកមិនអនុញ្ញាត្តិឲ្យបែរទូក ឬ ផ្ទះទឹករបស់ជនជាតិ វៀតណាម មកស្នាក់អាស្រ័យនៅដែនទឹកក្រុងតាខ្មៅឡើយ និងព្រមានពីវិធានការផ្លូវច្បាប់ ព្រមទាំងស្នើរឲ្យពលរដ្ឋចូលរួមផ្ដល់ ព័ត៍មានបន្ទាន់បើសិនឃើញមានករណីនេះកើតឡើងនៅចំណុចណាមួយ ។ 


លោកអភិបាលក្រុងបន្តថា «បើសិនពួកគេទាំងនោះមានបំណ ងមកសុំស្នាក់អាស្រ័យ គឺលោកមិនអនុញ្ញាតជាដាច់ខាត ប៉ុន្តែបើសិនជាឆ្លងកាត់គឺអាចឆ្លងបាន ហើយទៅឲ្យហួសពីដែនទឹក ដីក្រុងតាខ្មៅបាន»។ 


លោកថា លោកបានចាត់ចែងក្រុមការងារឃ្លាំមើលតាមផ្លូវទឹករួចរាល់ហើយ និងបានបញ្ជាដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់តាមមូលដ្ឋានត្រូវធ្វើកិច្ចការនេះឲ្យបានម៉ត់ចត់បំផុត។ 


លោកបញ្ជាក់ទៀតថា ចំពោះជនជាតិវៀតណាមដែលកំពុងស្នាក់អាស្រ័យតាំងពីមុនពេលមានសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញមក គឺរដ្ឋបាលក្រុងតាខ្មៅពុំទាន់មានការសម្រេចចិត្តយ៉ាងណាចំពោះពួកគាត់ឡើយ ពោលគឺអ្នកចាស់បន្តនៅធម្មតា អ្នកថ្មីហាមចូលមកនៅ ។ 


សូមជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារដ្ឋបាលខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ក៏បានចេញប្រកាសព័ត៌មានផងដែរថា កន្លងមកមានជនឱកាសនិយមមួយចំនួន បានលបលួចធ្វើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេ ហើយកន្លែងខ្លះ បានប្រែក្លាយជាកន្លែងស្នាក់នៅដោយខុសច្បាប់យ៉ាងអាណាធិបតេយ្យ ដែលបង្កឲ្យបាត់បង់សណ្តាប់ធ្នាប់ ប៉ះពាល់ដល់ផ្លូវនាវាចរ ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៉ី មានចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាល ពាសកាលក្នុងទន្លេ ធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភ័ណភាពរាជធា នីភ្នំពេញ ព្រមទាំងប៉ះពាល់ដល់សុខភាព នៃប្រជាពលរដ្ឋ ដែ លបានប្រើប្រាស់ទឹកមិនស្អាតផងដែរ។

ចំពោះមុខដើម្បីរក្សាបរិស្ថាន ជីវៈចម្រុះ គុណភាពទឹក និងលុបបំបាត់បាតុភាពអសកម្មខាងលើ រដ្ឋបាលរាជធានីភ្នំពេញ តម្រូវឲ្យម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំ ណង់មិនរៀបរយនៅលើផ្ទៃទន្លេទាំងអស់ ត្រូវរុះរើ ឬចល័តចេញជាបន្ទាន់ ដោយទុករយៈពេល០១សប្ដាហ៍ គិតចាប់ពីកាលបរិច្ឆេទ ចេញសេចក្តីជូនដំណឹងនេះតទៅ។

ផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការរដ្ឋបាលដោយពុំទទួលខុសត្រូវរាល់ការខូចខាត ឬការបាត់បង់ណាមួយឡើយ ហើយក្នុងករណីរឹងរូសអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញនឹងកសាងសំណុំរឿងបញ្ជូន ទៅតុលាការតាមផ្លូវច្បាប់។ ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ ស្នើឲ្យប្រជាពល រដ្ឋប្តូរទម្លាប់ពីការចិញ្ចឹមត្រីតាមបែលើផ្ទៃទន្លេ នៅភូមិសាស្ត្ររាជធានីភ្នំពេញ មកចិញ្ចឹមត្រីតាមស្រះវិញ៕













0 Reviews:

Post a Comment