Tuesday, June 1, 2021

បុរសម្នាក់ដេកស្លាប់យ៉ាងអាណោចអាធ័ម នៅរង្វង់មូលព្រហ្មមុខបួន ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ......


ភ្នំពេញ៖ បុរសម្នាក់បានដេកស្លាប់យ៉ាងអាណោចអាធ័មនៅនឹងរង្វង់មូលព្រហ្មមុខបួនបង្កការភ្ញាក់ផ្អើលទៅដល់ប្រជាពលរដ្ឋក៍បានរាយការណ៍ជូនមកសមត្ថកិច្ចឲ្យចុះមកត្រួតពិនិត្យមើល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦នឹង៣០នាទីព្រឹក ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចនិងរង្វង់មូលកងព្រហ្ម ស្ថិតក្នុងសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ខែម​ ម៉ា ភេទប្រុស អាយុ ៣២ឆ្នាំ បច្ចុប្បុន្នរស់នៅក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះបានឲ្យដឹងថាបុរសដែលបានស្លាប់បាត់ជីវិតនេះ រូបគាត់មានជំងឺប្រចាំកាយហើយដោយសារតែរូបចូលចិត្តផឹកស្រាមិនព្រមហូបបាយទើបក្រពះធ្វើទុកបណ្ដាលឲ្យស្គមរីងរី ក្លាយទៅជាជំងឺប្រចាំកាយរហូតមកដល់ថ្ងៃនេះត្រូវបានស្លាប់បាត់បង់ជីវិត។

ក្រោយបានទទួលដំណឹងនេះភ្លាមលោកគ្រូពេទ្យបានចុះមកដល់ទីតាំងនេះផ្ទាល់ដើម្បីត្រួតពិនិត្យសំណាករបស់ជនរងគ្រោះ ទើបដឹងថាជនរងគ្រោះមិនមែនស្លាប់ដោយសារកូវីដ១៩នោះទេ ទើបសមត្ថកិច្ចមូលដ្ឋានប្រគល់ទៅឲ្យសាច់ញាតិនិងក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕






0 Reviews:

Post a Comment