Thursday, June 17, 2021

បុរសជាងផ្សារដែក​ម្នាក់ ​ធ្លាក់​ពី​អគារ​ខុនដូរកំពុងសាងសង់មួយកន្លែង​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ...


ភ្នំពេញ៖ បុរសជាជាងផ្សារដែក​ម្នាក់ បាន​ធ្លាក់​ពី​អគារ​ខុនដូរកំពុងសាងសង់មួយកន្លែង​ស្លាប់បាត់​បង់ជីវិត​នៅ​កន្លែងកើតហេតុ ។

* Please JOIN Channel Telegram ផ្លូវការរបស់ សារព័ត៌មាន រស្មីភ្នំដា Hot News. ដើម្បីទទួលបានព័ត៌មានថ្មីៗប្រចាំថ្ងៃ ២៤ម៉ោង !Join US:https://t.me/rdnhotnews

ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​១០និង៣០​នាទី​ព្រឹក​ ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​អគារ​ខុន​ដូរ​មួយកន្លែង ​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ​៣៧៦ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​

បុរស​ដែល​ស្លាប់​មានឈ្មោះ សែន វិបុល អាយុ​២២ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តព្រៃវែង ។

ប្រភពព័ត៌មាន​ពី​សន្តិសុខ​ដែរ​យាម​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យដឹងថា​ គាត់​ឃើញ​បុរស​ម្នាក់​ជា​ជាងផ្សារដែក​បាន​ឡើងទៅផ្សារ​ដែក មិនដឹង​យ៉ាង​មិច​ស្រាប់តែធ្លាក់​ពីលើអគារ​ខុន​ដូរ​ដែលទើប​សាង​សង់ ពីជាន់​ទី​៦ចុះមក​ក្រោម​ បណ្ដាល​ឲ្យស្លាប់​នៅ​កន្លែងកើតហេតុ។ ហើយ​ភ្លាមៗ​នោះ​សន្តិសុខ​យាម​នៅអគារ​ខុន​ដូរ ក៏បាន​រត់​ទៅប្រាប់​សម​ត្ថកិច្ច​មូល​ដ្ឋានដើម្បីចុះពិនិត្យ។​

ក្រោយពី​សមត្ថកិច្ច​ចុះមក​ត្រួតពិនិត្យ​ និង​បាន​ទាក់ទង​ទៅ​ការិយាល័យ​បច្ចេកទេស​កោសល្យវិច័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឲ្យចុះមក​ពិនិត្យ​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ធ្លាក់​ពីលើអគារ​ខុន​ដូរពិត​ប្រដក​មែន​។

បច្ចុប្បន្ន​សព​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​ប្រគល់ឲ្យ​ទៅ​ក្រុមគ្រួសារ​ដើម្បី​យកទៅធ្វើ​បុណ្យ​តាម​ប្រ​ពៃណី ៕​

0 Reviews:

Post a Comment