Monday, June 7, 2021

បើករថយន្តមិនប្រយ័ត្នក្នុងល្បឿនលឿនរេចង្កូតទៅបុកជាមួយ នឹងរថយន្តពីគ្រឿងខូចខាតយ៉ាងដំណំសំណាងល្អម្ចាស់ម្ចាស់រថយន្តទាំងអស់មិនមានគ្រោះថ្នាក់ដល់អាយុជីវិត..

តាកែវ៖ បុរសម្នាក់បើកបររថយន្ត RX-330 មួយគ្រឿងខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុករះរថយន្តចំនួនពីគ្រឿងពីក្រោយបណ្តា លអោយមានការខូចខាត រថយន្តពីគ្រឿង ចំណែកឯរថយន្តជនបង្កក៏ខូចខាតយ៉ាងដំណំ តែសំណាងល្អម្ចាស់រថ យន្តមិនមានអ្នកណារងរបួសធ្ងន់ធ្ងរនឹងបណ្តាលអោយប៉ះពាល់ដល់អាយុជីវិតឡើយ គ្រាន់តែរងរបួសស្រាលបន្តិចបន្តួច។


ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥នឹង៣០ នាទីល្ងាច ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវលេខជាតិលេខ៣  ព្រំប្រទល់ ស្រុក ត្រាំកក់ នឹង ស្រុក សំរោង៕


តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថានៅមុនពេ លកើតហេតុ គេបានឃើញបុរសបើកបររថន្ត RX-330 បានបើកបរស្របទិសគ្នាក៏បានវ៉ារថយន្តទាំងពីគ្រឿងខាងមុខក៏ប៉ន្តែបានរេចង្កូតបុករះរថយន្តម៉ាក CRV រួចបន្តបុកនឹងរថយន្តខាងមុខម៉ាក RX-300 បន្ថែមទៀត រថយន្តបង្ករRX-330 ពណ៍សពាក់ស្លាកលេខ2AX-6826 ៕


ក្រោយកើតហេតុមូលដ្ឋានក៏បានចុះទៅដល់ដើម្បីធ្វើការវាស់វែងរួចរាល់ដោះស្រាយជូនរថយន្តរងគ្រោះម្ចាស់រថយន្តយល់ព្រមដោះស្រាយដោយសតិវិធីសងសំណងដល់ខាងរថយន្តរងគ្រោះដើម្បីបញ្ចាប់រឿង៕








0 Reviews:

Post a Comment