Tuesday, June 22, 2021

បុរស​ម្នាក់​​ជិះ​ម៉ូតូ មក​លោតទឹក​ពីលើ​ស្ពាន​ព្រះមុនីវង្ស​ចាស់​សម្លាប់​ខ្លួន ​មិន​ដឹង​ជា​មាន​វិបត្តិអ្វី.....


ភ្នំពេញ៖ បុរស​ម្នាក់​មិន​ដឹង​ជា​មាន​វិបត្តិ​អ្វី​បាន​ជិះ​ម៉ូតូ មក​លោតទឹក​ពីលើ​ស្ពាន​ព្រះមុនីវង្ស​ចាស់​សម្លាប់​ខ្លួន បន្សល់ទុក​ម៉ូតូ​មួយ​គ្រឿង​នៅ​លើស្ពាន​។ ហេតុការណ៍​នេះ បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​ដំណើរ​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ កាល​ពី​ថ្ងៃទី​២១ ខែ​មិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​លើ​ស្ពាន​ព្រះមុនីវង្ស​ចាស់ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន។

* Please JOIN Channel Telegram ផ្លូវការរបស់ សារព័ត៌មាន រស្មីភ្នំដា Hot News. ដើម្បីទទួលបានព័ត៌មានថ្មីៗប្រចាំថ្ងៃ ២៤ម៉ោង !Join US:https://t.me/rdnhotnews

ជនរងគ្រោះ​ដែល​លោតទឹក​សម្លាប់ខ្លួន​នោះ​ នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ។ តាម​ប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឱ្យដឹងថា មុនពេល​កើ​ត​ហេតុ​គេ​ឃើញ​មនុស្ស​ប្រុស​ម្នាក់ ដែលជា​ជនរងគ្រោះ ជិះ​ម៉ូតូ​ZOOMER-X ពណ៌​ឈាម​ជ្រូក​លាយ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1GV-1987 ធ្វើ​ដំណើរ​នៅ​លើ​ស្ពាន​ព្រះមុនីវង្ស​ចាស់ ក្នុងទិសដៅ​ពី​កើតទៅ​លិច (​ពី​ច្បារអំពៅមក​ចំការមន​) ខណៈ​ជិះ​បាន​ពាក់កណ្ដាល​ស្ពាន​ត្រង់​ចំណុច​កើត​ហេតុ ​បុរស​នោះ​ក៏​ឈប់​ម៉ូតូ​រួច​ឡើងលើ​បង្កាន់ដៃស្ពាន​ លោត​ចូល​ទៅក្នុង​ទឹក​លិច​បាត់​ឈឹង​តែម្ដង ដោយ​បន្សល់ទុក​ម៉ូតូ​មួយ​គ្រឿង​នៅ​លើស្ពាន។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​ព្រមទាំង​សួរនាំ​ព័ត៌មាន​ជុំវិញ​កន្លែង​កើត​ហេតុ ហើយ​ដោយ​ជនរងគ្រោះ​បាន​លិច​បាត់​ទៅ​ក្នុង​ទឹកទន្លេហើយនោះ ទើប​សមត្ថកិច្ច​មូលដ្ឋាន​យក​ម៉ូតូ​មួយគ្រឿង​របស់​ជនរងគ្រោះ​នោះ​ ទៅ​រក្សាទុក​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ទន្លេបាសាក់ រង់ចាំ​ក្រុមគ្រួសារ​យក​ឯកសារ​ម​ក​ផ្ទៀងផ្ទាត់​ទើប​ប្រគល់​ជូនវិញ៕


0 Reviews:

Post a Comment