Monday, June 7, 2021

ភ្ញាក់ផ្អើលដល់មហាជន និងអ្នកគាំទ្រ ពេលម្ចាស់បំណុលមក​ទារ​លុយ​តារាចម្រៀងលោក អ៊ីណូ ដល់ខាងមុខឃ្លាំងលក់រថយន្ត.....


ភ្នំពេញ៖ មានការភ្ញាក់ផ្អើលដល់មហាជន និងអ្នកគាំទ្រ ពិសេសអ្នកធ្វើដំណើរតាមផ្លូវបន្ទាប់ពីគេឃើញអ្នកសារព័ត៌មាន និងម្ចាស់បំណុលបានមក​ទារ​លុយ​តារាចម្រៀងលោក អ៊ីណូ ដល់ខាងមុខឃ្លាំងលក់រថយន្តម្តុំផ្លូវទៅផ្សាអ៊ីអន២។

* Please JOIN Channel Telegram ផ្លូវការរបស់ សារព័ត៌មាន រស្មីភ្នំដា Hot News. ដើម្បីទទួលបានព័ត៌មានថ្មីៗប្រចាំថ្ងៃ ២៤ម៉ោង !Join US:https://t.me/rdnhotnews

ករណីភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជាង៦ល្ងាច ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ​២០២១ ខណ:ដែលនៅក្នុងទិដ្ឋភាពនោះក៏មានការឈ្លោះប្រកែកគ្នាទៅវិញទៅមកៗ ករណីលោកអ៊ីណូបានខ្ចីលុយ​គេ​ចំនួន១​ម៉ឺន​ដុល្លារដែលមិនឱ្យថ្លៃដើម និងថ្លៃ​ការ។
បើយោងតាមការរៀបរាប់ពី​ម្ចាស់បំណុលបាន​និយាយថា លោក​ អ៊ីណូ បានខ្ចីលុយចំនួយ១​ម៉ឺន​ដុល្លារ​ខណ:ការប្រាក់​ក្នុង១​ខែគឺ១៥០​ដុល្លារ តែ​តាំងពីខ្ចីមក លោក អ៊ីណូ បាន​ត្រឹមតែ​ឱ្យ​បូក​លុយ​ការ មិនដែលឱ្យលុយទេ ពោលគឺបានឱ្យការបានតែម្ដងគត់ ហើយ​ទាល់តែ​ខ្លួន​ជា​ម្ចាស់បំណុល​សួរ​ទើបឱ្យ​បូក​លុយ​ការប្រាក់​នោះ។

ប្រភពបានបន្តថា រហូតដល់ថ្ងៃចុងក្រោយលោក អ៊ីណូ បានចេញសែកចំនួនទឹកប្រាក់១ម៉ឺនដុល្លារឱ្យភាគីម្ចាស់បំណុលប៉ុន្តែនៅពេលដែលយកទៅបើកនៅធនាគា គឺមិនអាចដកលុយបាន ទើបធ្វើឱ្យម្ចាស់បំណុលខឹងក៏បានសម្រេចមកទារដល់កន្លែងលក់ឃ្លាំងរថយន្ត។
ជុំវិញករណីនេះតារាចម្រៀងលោក អ៊ីណូ បានបញ្ជាក់ថាលោកពិតជាបានខ្ចីលុយចំនួន១ម៉ឺនដុល្លារមែន។ ប៉ុន្តែរឿងដែលថាលោកមិនសង ឬចង់គេចវេសបោកប្រាស់មិនសងនោះ គ្មានទេ ព្រោះកន្លងមកលោកក៏ធ្លាប់បានឆាតទៅ​ប្រាប់​រឿង​សុំ​ពន្យារពេលសងជាដើម។

លោក អ៊ីណូ បន្តទៀតថា ដូចមហាជនបានដឹងស្រាប់ហើយ អំឡុងពេលនេះស្ថិតក្នុងដំណាក់កាលនៃជំងឺកូវីដ ទើបមានការពិបាកបង្វិលប្រាក់ ម្យ៉ាងដោយសារតែ លោកក៏ជាប់បង្វិលរឿងដីនៅបាត់ដំបងផងដែរ។

ជាមួយគ្នានេះលោក អ៊ីណូ បានបញ្ជាក់បន្ថែមថា នៅ​ម៉ោង​១០​ព្រឹក​ ថ្ងៃ​ទី​០៧ ខែ​មិថុនាឆ្នាំ​២០២១នេះ លោកនឹង​ធ្វើ​ការ​ប្រគល់​ប្រាក់ទាំង​ថ្លៃ​ការ និង​ថ្លៃដើមដល់ភាគីម្ចាស់លុយខាងលើវិញ៕

0 Reviews:

Post a Comment