Thursday, June 17, 2021

ចាប់ខ្លួនបុរសជាឪពុករំលោភសេពសន្ថវៈកូនស្រីបង្កើត ហើយរត់គេចខ្លួនបានពីរថ្ងៃ....


កំពង់ឆ្នាំង: សមត្ថកិច្ចនគរបាលស្រុកសាមគ្គីមានជ័យ នៅយប់ថ្ងៃទី ១៧ ខែមេសានេះ វេលាម៉ោង ៣៖១៥នាទី ចាប់ខ្លួនបានបុរសជាឪពុកដែលបានរំលោភសេពសន្ថវៈកូនស្រីបង្កើត អាយុ ៨ ឆ្នាំហើយរត់គេចខ្លួនបានពីរថ្ងៃ។

* Please JOIN Channel Telegram ផ្លូវការរបស់ សារព័ត៌មាន រស្មីភ្នំដា Hot News. ដើម្បីទទួលបានព័ត៌មានថ្មីៗប្រចាំថ្ងៃ ២៤ម៉ោង !Join US:https://t.me/rdnhotnews

ករណីឪពុករំលោភកូនស្រីបង្កើត បានកើតឡើង នៅថ្ងៃទី ១៥ ខែមិថុនា វេលាម៉ោង ៥៖៣០ នាទី នៅក្នុងផ្ទះបុរសជាឪពុក អាយុ ២៨ឆ្នាំ ស្ថិតនៅភូមិខ្នារកណ្ដាល ឃុំខ្នាឆ្មា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថាក្រោយពេលធ្វើសកម្មភាពរំលោភកូនស្រីបានសម្រេច ជនសង្ស័យបានរត់គេចខ្លួនបាត់ ខណៈកម្លាំងនគបាលការិយាល័យជួញដូរមនុស្សនិងការពារអនិតិជន បានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកសាមគ្គីមានជ័យ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នាឆ្មារ និងកម្លាំងប្រជាកាពារភូមិខ្នាកណ្តាល បានធ្វើការស្រាវជ្រាវ និងឃ្លាំមើលតាមប្រមាញ់តាមចាប់ខ្លួនបានមុខសញ្ញាខាងលើនេះ នៅវេលាម៉ោង៣និង ១៥ យប់ទៀបភ្លឺ ថ្ងៃទី១៧ ខែមិថុនានេះ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើ សកម្មភាពចាប់រំលោភកូនស្រីបង្កើតខ្លនឯងពិតប្រាកដមែន ពេលនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការតាមច្បាប់៕

0 Reviews:

Post a Comment