Thursday, June 10, 2021

បិទ​ចំណតរថយន្ត​ និង​អ្នក​ប្រកប​អាជីវកម្ម​តាក់ស៊ី ក្រុង​កំពង់ឆ្នាំង​ បន្ទាប់​ពី​រក​ឃើញអ្នក​វិជ្ជមានលើ​តាក់ស៊ី​.....


ខេត្តកំពង់ឆ្នាំង ៖ រដ្ឋបាល​ក្រុង​កំពង់ឆ្នាំង បន្ទាប់​ពី​ចេញ​លិខិត​ជូនដំណឹង​ស្តី​ពី​ការ​បិទ​ចំណត និង​អាជីវកម្ម​អ្នក​រត់​តាក់ស៊ី​ពី​កំពង់ឆ្នាំង រាជធានី​ភ្នំពេញ និង​ពី​រាជធានី​ភ្នំពេញ​មក​ខេត្តកំពង់ឆ្នាំង រួច​មក​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែមិថុនា​នេះ គេ​ឃើញ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង​ចុះ​គេ​យក​សំណាក អ្នក​ប្រកប​មុខរបរ​រត់​តាក់ស៊ី​ជាង​១០០​នាក់ នៅ​ទីតាំង​ចំណតរថយន្ត​ផ្សា​រលើ​ផ្ទាល់​តែ​ម្ដង ដែល​មាន​ទីតាំង ស្ថិត​នៅ​ក្នុង​សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ។

* Please JOIN Channel Telegram ផ្លូវការរបស់ សារព័ត៌មាន រស្មីភ្នំដា Hot News. ដើម្បីទទួលបានព័ត៌មានថ្មីៗប្រចាំថ្ងៃ ២៤ម៉ោង !Join US:https://t.me/rdnhotnews

Picture

សូម​រំលឹក​ថា បន្ទាប់​ពី​រក​ឃើញ​អ្នកបើកបរ​រថយន្ត​តាក់ស៊ី​ចំនួន​២ នាក់ ម្នាក់​មាន​ទីលំនៅ​ភូមិ​កណ្ដាល​សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង និង​ម្នាក់​ទៀត​មាន​ទីលំនៅ​ភូមិ​ប្អេ​រ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង រួច​មក​អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង​បាន​ប្រញាប់​បិទ​ទីតាំង​ចំណត​ផ្សា​រលើ​ជា​បន្ទាន់ ជាមួយ​គ្នា​នេះ ភោជនីយដ្ឋាន​មួយ​កន្លែង​ដែល​ជាប់​នៅ​ចំណតរថយន្ត​នោះ​មាន​យីហោ​ឈ្មោះ​សុខសាន្ត ក៏​ត្រូវ​បាន​បិទ​ជា​បណ្ដោះអាសន្ន​ផង​ដែរ ។

Picture

បើ​តាម​ការ​បញ្ជាក់​ពី លោក យិ​ន សា​វ៉េ​ន អភិបាលក្រុង​កំពង់ឆ្នាំង ដែល​បាន​ចុះ​បិទ​ទីតាំង​ចំណតរថយន្ត និង​អាហារ​ដ្ឋា​ន មាន​យីហោ​សុខសាន្ត ជាប់​នឹង​ចំណតរថយន្ត​ខាងលើ គឺ​បន្ទាប់​ពី​រក​ឃើញ​អ្នកបើកបរ​រថយន្ត​តាក់ស៊ី ២ ម្នាក់​ឈ្មោះ វ​ណ្ណា និង​ម្នាក់​ទៀត​ឈ្មោះ​ឡុ​ង មាន​កូ​វី​ដ​១៩ ។

Picture

ចំណែក​ប្រពន្ធ​ឈ្មោះ ឡុ​ង ដែល​ជា​អ្នកលក់​បាយ​នៅ​ចំណតរថយន្ត​ផ្សា​រលើ​នេះ រួម​នឹង​កូន​ម្នាក់ ម្ដាយចិញ្ចឹម​ម្នាក់​ទៀត​ក៏​ឆ្លង​ជំងឺ​នេះ​ដែរ សរុប ៣​នាក់​ទៀត​មាន​កូ​វី​ដ​១៩ ។ ចំណែកឯ​ភោជនីយដ្ឋាន​ឈ្មោះ សុខសាន្ដ ហៅ​ហាង​តាឡុ​ង ជាប់​នឹង​ចំណតរថយន្ត​ដែល​ត្រូវ​បាន​បិទ​ខ្ទប់​មិន​ឲ្យ​លក់ដូរ​ដែរ​នោះ ព្រោះតែ​មាន​អ្នកបកប្រែ​ចិន​ម្នាក់ ឆ្លៀតពេល​ទំនេរ​រត់​តុ និង​សម្រាក​នៅ​ក្នុង​ហាង​នោះ មាន​កូ​វី​ដ​១៩ ។

Picture

ទោះ​យ៉ាងណា លោក​បាន​បញ្ជាក់​ថា នេះ​ជា​ការ​ធ្វើតេស្ត​បឋម ដែល​មិន​ទាន់​ផ្លូវការ តែ​ប៉ុណ្ណោះ ។ ចំពោះ​លទ្ធផល​នៃ​ការ​យក​សំណាក​នៅ​ព្រឹក​ថ្ងៃ​ទី ១០ ខែមិថុនា ឆ្នាំ​២០២១​នេះ លើ​អ្នក​ប្រកប មុខរបរ​រត់​តាក់​ចំនួន​១០២​នាក់ គឺ​អវិជ្ជមាន​ទាំងអស់ ។

Picture

ចំណែក​អ្នក​ពាក់ព័ន្ធ នៅ​ក្នុង អាហារ​ដ្ឋា​ន​សុខសាន្ត​ហៅ​ហាង​តាឡុ​ង ជាប់​នឹង​ចំណតរថយន្ត​ផ្សា​រលើ​ចំនួន​១៨​នាក់ ក៏​អវិជ្ជមាន​ទាំងអស់​ដែរ សរុប​អ្នក​យក​សំណាក​នៅ​ព្រឹក​ថ្ងៃ​ទី ១០ ខែមិថុនា​នេះ​ចំនួន ១២០ នាក់ គឺ​អវិជ្ជមាន​ទាំងអស់ ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី លោក​វេជ្ជបណ្ឌិត ងិ​ន សា​រ៉េ​ត អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង ៕

Picture
Picture
Picture

0 Reviews:

Post a Comment