Tuesday, June 15, 2021

ស្ត្រីម្នាក់កំពុងដើរតាមផ្លូវសុខៗ ត្រូវរថយន្តដឹកស៊ីម៉ង់ត៍បើកមកពីក្រោយ បុកនិងកិនធ្លាយខួរស្លាប់.....

រាជធានីភ្នំពេញ៖ ពិតជារន្ធត់ណាស់ ស្ត្រីម្នាក់ បានស្លាប់បត់ដៃបត់ជើង ធ្លាយខួរយ៉ាងរន្ធត់ ខណៈកំពុងតែដើរតាមដងផ្លូវ ត្រូវបានរថយន្តដឹកស៊ីម៉ង់ត៍មួយគ្រឿង បើកបរទាំងសភាពងោកមួយភាំង បុកជនរងគ្រោះទាំងកំរោលតែម្តង ត្រូវបានសមត្ថកិច្ចនិងប្រជាពលរដ្ឋ ឃាត់ខ្លួនបានភ្លាមៗ កាលពីវេលាម៉ោង ៣និង៣០នាទី រសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្លូវបេតុង ម្តុំផ្សារច្រាំងចំរេះ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

* Please JOIN Channel Telegram ផ្លូវការរបស់ សារព័ត៌មាន រស្មីភ្នំដា Hot News. ដើម្បីទទួលបានព័ត៌មានថ្មីៗប្រចាំថ្ងៃ ២៤ម៉ោង !Join US:https://t.me/rdnhotnews

តាមសម្តីប្រជាពលរដ្ឋនៅទីតាំងកើតហេតុ បាននិយាយថា ដំបូងឡើយគេឃើញស្ត្រីរងគ្រោះ ង៉ែត សុធារី ភេទស្រី អាយុ៥៩ឆ្នាំ ស្នាក់នៅផ្ទះលេខ១៤៣ ED4z ផ្លូវលេខ១២៨ ភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅតាខ្មៅ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កំពុងដើរតាមចិញ្ចើមផ្លូវ ស្រាប់តែមានរថយន្តដឹកស៊ីម៉ងត៍មួយគ្រឿង ពណ៌ត្រីអ៉ី ក្នុងទិសគ្នាស្របគ្នា បុកស្ត្រីរងគ្រោះ រួចកិនធ្លាយខួរស្លាប់បត់ដៃបត់ជើងយ៉ាងរន្ធត់ភ្លាមៗតែម្តង ។

ចំណែកអ្នកបើកបររថយន្តបង្កមានឈ្មោះ វ័ណ រតនា អាយុ២១ឆ្នាំ ស្រុកកំណើតនៅខេត្តព្រៃវែង ស្នាក់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ត្រូវសមត្ថកិច្ចបញ្ជាក់ថា បើកបរក្នុងសភាពងងុយដេក ងោកមួយភាំងក៏បុកជនរងគ្រោះស្លាប់តែម្តង ។ ពេលនេះរថយន្តខាងលើ រួមទាំងអ្នកបើកបរ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

0 Reviews:

Post a Comment