Wednesday, June 9, 2021

ឡានដឹកដីថយក្រោយមិនប្រយ័ត្នបុកជណ្ដើរថ្មបាក់សង្កត់ក្មេង ស្រីម្នាក់បណ្ដាលឲ្យស្លាប់ និងរបួសធ្ងន់-ស្រាល៤នាក់....


(កណ្តាល)៖ តៃកុងឡានដឹកដីថយឡានមកក្រោយមិនប្រយ័ត្នក៍បុកជណ្ដើរថ្មផ្ទះគេ បណ្ដាលឲ្យរលំបាក់សង្កត់ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ស្លាប់ និងមនុស្សប្រុស-ស្រី៤នាក់ទៀតរងរបួសធ្ងន់ស្រាលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ រីឯតៃកុងឡានបានរត់គេចខ្លួនបាត់ស្រមោល ។

* Please JOIN Channel Telegram ផ្លូវការរបស់ សារព័ត៌មាន រស្មីភ្នំដា Hot News. ដើម្បីទទួលបានព័ត៌មានថ្មីៗប្រចាំថ្ងៃ ២៤ម៉ោង !Join US:https://t.me/rdnhotnews

ហេតុការណ៍ដ៍រន្ធត់នេះបានកើតឡើង ថថ្ងៃអង្គារិ៍ទី៨ ខែមិថុនា ឆ្នាំ​២០២១​នៅចំណុចផ្ទះឪពុកជនរងគ្រោះភូមិកណ្តាល ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
បើតាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីនេះបង្កឡើងដោយរថយន្តមួយគ្រឿងម៉ាកហុីណូធនបែន៥តោនពណ៌​ខៀវ ពាក់​ផ្លាក​លេខ​ ក្រចេះ 3A : 0312 អ្នកបើកបរឈ្មោះ កិះ កយ ភេទប្រុស​ អាយុ​៣៨ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទី​លំនៅ​ភូមិកណ្តាល ឃុំស្រុកកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល ខេត្ត​កណ្តាល ។
ប្រភពបន្តថា តៃកុងឡានបានរយ៉ែថយក្រោយពីកើតទៅលិចចូលផ្ទះចាក់ដីក៌ជ្រុលចង្កូតទៅបុកជណ្តើរថ្មផ្ទះរបស់ឈ្មោះ នៅ សំណាង ភេទប្រុសអាយុ៣៣ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ បណ្តាលអោយរងគ្រោះ៥នាក់ក្នុងនោះស្លាប់ម្នាក់នៅកន្លែងកើតហេតុនិងរងរបួសធ្ងន់ស្រាល ។
ជនរងគ្រោះមានឈ្មោះដូចខាងក្រោម ៖
+១- ឈ្មោះ សំ ណាង សុម៉ាវត្តី ភេទស្រី អាយុ៦ឆ្នាំ(ស្លាប់)
+២-ឈ្មោះ សំ ណាងបញ្ញា ភេទប្រុស អាយុ៧ឆ្នាំ(របួសបែកក្បាល)
+៣ -ឈ្មោះ យ័ន រក្សា ភេទស្រី អាយុ១០ឆ្នាំ(របួសបែកក្បាល)
+៤-ឈ្មោះ វិទ្ធី សុខឃឹម ភេទស្រី អាយុ៦ឆ្នាំ(របួសបែកចំគល់ចិញ្ចើម)
+៥-ឈ្មោះ វិទ្ធី វណ្ណឌី ភេទប្រុស អាយុ៧ឆ្នាំ (របួសស្រាល) ជនរងគ្រោះទាំង៥នាក់រស់នៅភូមិឃុំកើតហេតុជាមួយគ្នា។
ខូចខាតសម្ភារ:រួមមាន៖
១/រថយន្ត ០១គ្រឿង
២/ម៉ូតូ ០១គ្រឿង
៣/កង់ ០១គ្រឿង ។
ក្រោយកើតហេតុកម្លាំងជំនាញចរាចរណ៍ស្រុកខ្សាច់កណ្តាល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះចូរ៉ាម​ ចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង ដកហូតសម្ភារ:រថយន្ត ១គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕








0 Reviews:

Post a Comment