Thursday, June 3, 2021

 

ភាគីជម្លោះដីធ្លីពាក់ឯកសណ្ឋានជាមន្ត្រីយោធា បាញ់រះទៅលើប្រជាពលរដ្ឋបណ្តាលឲ្យរងរបួសម្នាក់ ខណៈប្រជាពលរដ្ឋកំពុងលើកគ្នាតវ៉ាជម្លោះដីធ្លីនៅស្រុកអង្គស្នួល

 ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១

ខេត្តកណ្តាល ៖ ផ្ទុះអំពើហិង្សាករណីជម្លោះដីធ្លីដែលភាគីម្ខាងទៀតបានពាក់ឯកសណ្ឋានជាមន្ត្រីយោធា បានធ្វើការបាញ់រះទៅលើប្រជាពលរដ្ឋ បណ្តាលឲ្យប្រជាពលរដ្ឋម្នាក់រងរបួស និងដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ។

image

ករណីនេះបានកើតឡើងនៅវេលាម៉ោងប្រហែលជិត ១០ ព្រឹកថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ២០២១ នៅចំណុចព្រៃចំការបារាំង ខណៈគ្រឿចក្ររបស់ក្រសួងការពារជាតិបានចាប់ផ្តើមកាយដីធ្វើព្រំដីព្រៃចំការរាំង ស្ថិតនៅក្នុងភូមិ អង្គស្រែពោធិ៍ ឃុំ ទួលព្រិជ ស្រុក អង្គស្នួល ខេត្ត កណ្តាល ដោយពេលនោះប្រជាពលរដ្ឋបាននាំគ្នាទៅឡោមព័ទ្ធគ្រឿងចក្រមិនឲ្យកាយដី ។ នេះបើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ និង មន្ត្រីយោធានៅតបន់នោះ ។

image

ប្រភពដដែលបានឲ្យដឹងទៀតថា ក្នុងអំឡុងពេលដែលប្រជាពលរដ្ឋឡោមព័ទ្ធគ្រឿងចក្រ និងធ្វើការតវ៉ាដើម្បីហាមឃាត់មិនឲ្យគ្រឿងចក្រកាយដី ស្រាប់តែមានមនុស្សម្នាក់ពាក់ឯកសណ្ឋានជាមន្ត្រីយោធាបានដកអាវុធខ្លីធ្វើការបាញ់០១ គ្រាប់ បន្ទាប់មកក៏មានមនុស្សម្នាក់ទៀតពាក់ឯកសណ្ឋានជាមន្ត្រីយោធាដូចគ្នា ដកអាវុធម៉ាក AK ធ្វើការបាញ់រះជាច្រើនគ្រាប់ បណ្តាលឲ្យត្រូវមួយគ្រាប់ទៅលើប្រជាពលរដ្ឋម្នាក់ ឈ្មោះ មុំ ចន្ថា ភេទប្រុស អាយុជាង ៤០ឆ្នាំ នៅភូមិ អង្គស្រែពោធិ៍ ឃុំទួលព្រិជ ស្រុកអង្គស្នួល ត្រូវចំស្មាខាងឆ្វេងធ្លាយទៅក្រោយបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ។ ប្រជាពលរដ្ឋមិនសុខចិត្តមានបំណងឡើងបិទផ្លូវជាតិលេខ ៥១ និង ចង់ឡើងទៅជួបសម្តេចនាយករដ្ឋមន្រ្តី ។

imageimage

ព័ត៌មាន លម្អិតអង្គភាពយើងនឹងផ្សាយបន្តនៅពេលក្រោយ ៕

0 Reviews:

Post a Comment