Thursday, July 22, 2021

ពលរដ្ឋចំនួន៧៤គ្រួសារនៅភូមិពោធិ៍បួន ឃុំម្កាក់ ស្រុកអង្គស្នួល ស្នើរសុំអាជ្ញាធរនិងប្រព័ន្ធតុលាការដោះស្រាយបញ្ហាដីស្រះរួមភូមិមួយកន្លែងត្រូវបានគេព័ទ្ធយកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន....


(កណ្ដាល)៖ ក្រុមប្រជាពលរដ្ឋក្នុងភូមិពោធិ៍៤ ឃុំម្កាក់ ស្រុកអង្គស្នួល ចំនួន៧៤គ្រួសារបានដាក់លិខិតតវ៉ាស្នើរសុំឲ្យមានការដោះស្រាយឲ្យមានការសមស្របបន្ទាន់មួយ ករណីដីស្រះរួមភូមិរបស់ពួកគាត់ ត្រូវបានអតីតមេភូមិបានលក់ទៅឲ្យបុគ្គលឯកជន ខណៈការទិញលក់នេះសូម្បីអាជ្ញាធរឃុំក៍ពុំទទួលស្គាល់ដឹងលឺនោះដែរ ។ 

* Please JOIN Channel Telegram ផ្លូវការរបស់ សារព័ត៌មាន រស្មីភ្នំដា Hot News. ដើម្បីទទួលបានព័ត៌មានថ្មីៗប្រចាំថ្ងៃ ២៤ម៉ោង !Join US:https://t.me/rdnhotnews

ស្ត្រីម្នាក់ឈ្មោះ វ៉ាន់ យើ តំណាងប្រជាពលរដ្ឋក្នុងភូមិបានលើកឡើងថា ដីនេះដើមឡើយត្រូវបានអ្នកភូមិឯកភាពគ្នាឲ្យអតីតមេភូមិដែលបានចែកឋានហើយនោះ ឈ្មោះ គឹម ហ៊ីង ជីកស្ដារស្រះដើម្បីជាប្រយោជន៍សំរាប់សហគមន៍ ប៉ុន្តែស្រាប់តែមួយរយ:ក្រោយមក អតីតមេភូមិបានលួចលក់ដីស្រះរួមភូមិនោះទៅឲ្យបុគ្គលម្នាក់ឈ្មោះ អុិច ស្រី ដោយស្ងាត់ៗ គ្មានការដឹងលឺដល់អាជ្ញាធរឃុំម្កាក់ និងស្រុកអង្គស្នួលសោះឡើយ ។ 

ហេតុនេះ នាំឲ្យប្រជាពលរដ្ឋមានការមិនសុខចិត្ត ក៍បានស្នើរសុំឲ្យអាជ្ញាធរឃុំម្កាក់ មេត្តារកដំណោះស្រាយជុំវិញបញ្ហានេះផង និងបានដាក់ពាក្យប្តឹងទៅតុលាការខេត្តកណ្តាលរួចដែរក្រោយពេលពួគគាត់ទទួលដំណឹងថាតុលាការចេញសេចក្តីសំរេចដីស្រះនោះទៅឲ្យឈ្មោះ អុិច ស្រី ។ 

ជុំវិញបញ្ហានេះ លោក ឡុង លីម មេភូមិពោធិ៍៤ បានឲ្យដឹងថា ការទិញលក់ដីនេះ គឺធ្វើឡើងតាំងពីអតីតមេភូមិមុនមកម្លេះ លោកពុំបានដឹងនោះទេ ។ប៉ុន្តែលោកអះអាងថា ការទិញលក់នេះ គឺធ្វើឡើងដោយស្ងាត់ៗដោយភាគីទាំង២ប៉ុណ្ណោះ ពុំមានការទទួលស្គាល់ពីអាជ្ញាធរឃុំ ស្រុកនោះឡើយ ។ 

ទន្ទឹមនឹងការលើកឡើងនេះ លោក ម៉ៃ មាន ជំទប់ទី១ឃុំម្កាក់ បានបញ្ជាក់ដែរថា ដីនេះមិនមានការទិញលក់ស្របច្បាប់នោះឡើយ ដោយសារអាជ្ញាធរឃុំមិនបានដឹងលឺនោះទេ ហើយលោកក៍ធ្លាប់កោះហៅភាគី អុិច ស្រី ដែលបានទិញដីនោះមកសួរនាំដែរ ប៉ុន្តែលោកពុំបានចូលខ្លួនដោះស្រាយឡើយ ខណ:លោកព្យាយាមដោះស្រាយរឿងនេះនាពេលកន្លងមក ។














0 Reviews:

Post a Comment