Thursday, July 8, 2021

ជនសង្ស័យពាក់ព័ន្ធលើឃាតកម្មសម្លាប់រួចយកសាកសពប្លុងចោល ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ..

ខេត្តកំពង់ឆ្នាំង៖ ក្រោយពីមានការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ពីសមត្ថកិច្ចនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលនីតិវិធី ពីឯកឧត្តម អុិត  សុធាព្រះរាជ  អាជ្ញាអបសាលមដំបូងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ នេះ កម្លាំងនគរបាល ជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង រួមនិង ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលា ដំបូង ខេត្តកំពង់ឆ្នាំង ចុះត្រួតពិនិត្យ និងនាំខ្លួនជន សង្ស័យជាឃាតករសម្លាប់ជនរងគ្រោះរួចយកសាក សពទៅប្លុងចោល អស់រយៈពេលេជាច្រើនថ្ងៃ មកសាកសួរនិងកសាងសំណុំរឿងអនុវត្តតាមនីតិវិធី ។


ការចុះត្រួតពិនិត្យ និងនាំខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងនៅចំណុចទីតាំងផ្ទះសំណាក់មួយកន្លែងស្ថិតនៅក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក្រោយទទួលពាក្យបណ្ដឹងពីក្រុមគ្រួសារជនរងគ្រោះ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតឈានដល់ការកំណត់មុខសញ្ញាបាន។  


បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ធ្វើការសាកសួរស្រាវជ្រាវរកសពជនរងគ្រោះ និងអនុវត្តតាមនីតិវិធីច្បាប់ ។


សូមបញ្ជាក់ផងដែរថា ដោយពិនិត្យឃើញនូវការ រៀបចំទីតាំងផ្ទះសំណាក់មានដាក់វាំងននបិទបាំង ដែលជាមូលហេតុងាយស្រួលនិងជាឱកាសដល់បង្កបទល្មើសផ្សេងៗ ឯកឧត្តម អុិត សុធា បានធ្វើការណែនាំដល់កម្លាំងសមត្ថកិច្ចចាត់វិធានការត្រួតពិនិត្យគ្រប់ទីតាំងផ្ទះសំណាក់សណ្ឋាគារទាំងអស់ត្រូវរុះរើវាំងននចេញ មិនត្រូវរៀបចំលក្ខណៈបិទបាំងបែបនេះឡើយ ។








0 Reviews:

Post a Comment