Thursday, July 8, 2021

មានការភ្ញាក់ផ្អើលមួយ រថយន្តក្រឡុកស៊ីម៉ងត៍បើកលឿនបុកម៉ូតូឈប់ស្តុបពីក្រោយអូសបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់.

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណះជិះម៉ូតូចេញពីធ្វេីការឈប់ស្តុបក្រហមស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ងត៍បេីកមកបុកពីក្រោយអូសជាប់ក្រោមរថយន្ត​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៣:២០នាទី​ រសៀលថ្ងៃទី៨​ ខែកក្កដា​ ឆ្នាំ២០២១​ នៅចំណុចស្តុបកប់ស្រូវ​ តាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​  រាជធានីភ្នំពេញ​។ 


តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកzoomerx ពណ៌ក្រហម​ លាយស​ ពាក់ស្លាកលេខកណ្តាល1X 7311​ ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពីកេីតទៅលិចខណ:មកដល់ចំណុចកេីតហេតុដោយសារភ្លេីងស្តុបលោតពណ៌ក្រហមក៏ឈប់រងចាំភ្លាមនោះស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ងត៍​ ពាក់ស្លាកលេខភ្នំពេញ3F-5402 បេីកបរមកពីក្រោយបុកអូសបណ្តាលឱ្យអ្នកជិះម៉ូតូចូលក្រោមរថយន្តរងរបួសធ្ងន់។ 


ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ​ ចំណែករថយន្តនិងម៉ូតូរួមទាំងតៃកុងរថយន្តត្រូវបានសមត្ថកិច្ចយកទៅផ្នែកជំនាញនៃស្នងការនគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕







0 Reviews:

Post a Comment