Monday, August 16, 2021

សមត្ថកិច្ច ឃាត់ខ្លួន​មនុស្ស ២៥ នាក់ ដែល​ប្រមូល​ផ្ដុំគ្នា លេង​បាល់ទាត់ ដោយ​ពិន័យ ២ លាន​រៀល ក្នុង​ម្នាក់ ៗ និង​ម្ចាស់​ទីតាំង ៥ លាន​រៀល....

ភ្នំពេញៈ លោក​វរសេនីយ៍ឯក ហួរ ម៉េង​វ៉ាង អធិការនគរបាល ខណ្ឌ​សែន​សុខ នៅ​រសៀល ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២១ បាន​ប្រាប់​ឱ្យដឹងថាៈ ក្រុម​ជនសង្ស័យ ដែល​បាន​ឃាត់ខ្លួន​ទាំង ២៥ នាក់​នោះ ត្រូវបាន​ពិន័យ​រដ្ឋបាល ទៅតាម​ការកំណត់ របស់​រដ្ឋបាល រាជធានី​ភ្នំពេញ បង់ពិន័យ ចំពោះ​អ្នក​ដែល​បាន ប្រមូល​ផ្ដុំគ្នា លេង​បាល់ យ៉ាង​ពពាក់ពពូន មិន​ស្តាប់​តាម​ការណែនាំ​។​

​ការផាកពិន័យ​នេះ តម្រូវអោយ ១ នាក់ បង់ ២ លាន​រៀល​, ដោយឡែក ចំពោះ​ម្ចាស់ ទីតាំង ដែល​ផ្ដល់ មធ្យោបាយ ឲ្យ​គេ​ចូល​លេង ទាំង​បំពាន​វិធាន​រដ្ឋបាល​ត្រូវ​បង់ពិន័យ ជា​ប្រាក់ ចំនួន ៥ លាន​រៀល​។ ក្រោយពេល​ផាកពិន័យ​រួចហើយ សមត្ថកិច្ច អនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ ជាមួយនឹង​ការធ្វើ​កិច្ចសន្យា បញ្ឈប់​សកម្មភាព ដែល​ត្រូវបាន​ហាមឃាត់ ដោយ​អាជ្ញាធរ​រដ្ឋបាល រាជធានី​ភ្នំពេញ​

​សូមបញ្ជាក់ថាៈ ក្រសួងសុខាភិបាល តម្រូវ​ឲ្យ​អនុវត្ត តាម​វិធាន​សុខាភិបាល រក្សា​គម្លាត​សុវត្ថិភាព​សង្គម ដើម្បី​ការពារ​ការឆ្លង ជំងឺ​កូ​វីដ​-១៩ ។​

​គួររំលឹកថា គណ​:​បញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ បាន​ដឹកនាំ​កម្លាំងចម្រុះ​ចុះទៅ ឃាត់ខ្លួន មនុស្ស​ប្រុស ស្រី ចំនួន ២៥ នាក់​នេះ ដែល​ប្រមូលផ្តុំ​លេង​បាល់ នៅ​ខាងក្រោយ​បុរី​១០០​ខ្នង ក្នុង​សង្កាត់​ទឹកថ្លា កាលពី​យប់ ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២១ និង​បាន​ចាប់យក​ម៉ូតូ ចំនួន ២១ គ្រឿង បញ្ជូនទៅ​អធិការដ្ឋាន នគរបាល ខណ្ឌ​សែន​សុខ ៕

    

v  [viː]  详细X
基本翻译
n. 英语字母中的第二十二个字母;罗马数字5;V 字形物
abbr. 对抗(versus);非常(very);参阅(vide);速度(velocity);钒(vanadium);伏特(volt)
网络释义
Henry V: 亨利五世
George V: 乔治五世
Agni-V: 烈火

0 Reviews:

Post a Comment