Saturday, August 14, 2021

​មិនដឹង​មាន​គំនុំ​អ្វី​ យក​សាំង​ដុត​រោង​ប៉ុនប៉ង​ស​ម្លា​ប់​ជន​រង​គ្រោះ តែ​សំណាងអាក្រក់​ត្រូវ​ភ្លើង​ឆាបឆេះ​ខ្លួនឯង​វិញ.....

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់​មិនដឹង​មាន​គំនុំ​អ្វី​ជាមួយ​ជន​រង​គ្រោះ បាន​យក​សាំង​ដុត​រោង​ប៉ុនប៉ង​ស​ម្លា​.ប់​ជន​រង​គ្រោះ តែ​សំណាងអាក្រក់​ត្រូវ​ភ្លើង​ឆាបឆេះ​ខ្លួនឯង​វិញ ។

ពាក់ព័ន្ធ និង​បញ្ហា​ខាងលើ​នេះ​ដែរ បាន​ទំនាក់ទំនង​ទៅ​លោក​វរ​សេនី​យ៌​ឯក ព្រុំ សំណាង អធិការ​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​បញ្ជាក់​ពី​មូលហេតុ​របស់​ជនសង្ស័យ​ឈាន​ដល់​យក​សាំង​ដុត​ស​ម្លា​.​ប់​ជន​រង​គ្រោះ ទូរស័ព្ទ​ចូល​គាត់​ឆ្លើយ​ថា កំពុង​ជាប់រវល់​ប្រជុំ ។

ហេតុ​ការ​ណ៌​នេះ​បាន​កើតឡើង នៅ​ថ្ងៃ​ទី​១៣ ខែសីហា ឆ្មាំ​២០២១ វេលា​ម៉ោង​២០​និង​៤០​នាទី ចំណុច​កើតហេតុ​ភូមិ​ព្រែក​តា​នប់ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ជន​រង​គ្រោះ​មានឈ្មោះ លី ស្រង ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្មី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​មានឈ្មោះ ខុ​ម សុ​ខុន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ ភូមិ​ព្រែក​តា​នប់ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

បើ​តាម​របាយ​ការ​ណ៌​របស់​សមត្ថកិច្ច​បាន​បញ្ជាក់​ថា នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ​ជន​រង​គ្រោះ​កំពុង​ដេក​ចុច​ទូរស័ព្ទ​ដៃ នៅ​ក្នុង​រោង​ចិ​ព្ចឹ​ា​ម​ត្រី​របស់​ខ្លួន​ដែល​ស្ថិត​នៅ​ផ្លូវលំ​ទួល​ដំបង ក្នុងភូមិ​ព្រែក​តា​នប់ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។ ពេល​នោះ​ជន​រង​គ្រោះ​បានឃើញ​មាន​ភ្លើង​ឆេះ​នៅ​មុខ​រោង​ហើយ​មាន​ធំក្លិន​សាំង​យ៉ាង​ខ្លាំង ឃើញ​ដូច្នេះ​ក៏​ទាញ​ទូរស័ព្ទ​រត់​ចេញ​មក​ខាងក្រៅ​រោង ស្រាប់តែ​ឃើញ​ជនសង្ស័យ​មាន​ភ្លើង​ឆេះ​ពេញ​ខ្លួន ឃើញ​ដូច្នេះ​ជន​រង​គ្រោះ​ក៏​ស្ទុះ​រត់​ចេញពី​រោង​របស់​ខ្លួន តែ​ត្រូវ​ជនសង្ស័យ​យក​ដាវ​កែ​ឆ្នៃ​ពណ៌​ខ្មៅ​ប្រវែង​ប្រហែល​មួយ​ម៉ែត្រ​មក​កាប់​លើ​ខ្លួន​(​ជន​រង​គ្រោះ​)​ត្រូវ​ចំ​គុម្ពត្រចៀក​មួយ​កន្លែង ខាងឆ្វេង​ដេរ​ចំនួន​ពីរ​ថ្នេ ត្រូវ​ចំ​ក្បាលពោះ​ចំនួន​មួយ​កន្លែង​ដេរ​ចំនួន​ពីរ​ថ្នេ ត្រូវ​ចំ​ម្រាមដៃ​កណ្តាល​ខាងស្តាំ​មួយ​កន្លែង​ដេរ​ចំនួន​ពីរ​ថ្នេ និង​ត្រូវ​ចំ​កំភួនជើង​ចំហៀង​ខាងឆ្វេង​មួយ​កន្លែង ។

ភ្លាម​នោះ​ជន​រង​គ្រោះ​បាន​រត់គេច​ចេញពី​ការ​វាយ​របស់​ជនសង្ស័យ បាន​ចំងាយ​ប្រហែល​បី​រយ​ម៉ែត្រ​ក៏​បាន​តេ​ទូរស័ព្ទ​អោយ​បងប្អូន​មក​ជួយ បន្ទាប់​មក​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កំពង់ស្វាយ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ រួច​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កំពង់ស្វាយ​បាន​ចុះ​ទៅ​ដល់​កន្លែង​ហេតុ​ហើយ​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​យក​ប៉ុស្តិ៍ ដើម្បី​ធ្វើការ​សាកសួរ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​សារភាព​ថា ខ្លួន​ពិតជា​បាន​យក​សាំង​ចំនួន​មួយ​លី​ត្រ​បំ​រ៉ុ​ង​ដុត​រោង​ជន​រង​គ្រោះ​ពិតមែន តែ​ពេល​ដុត​នោះ​ក៏​ត្រូវ​ភ្លើង​ឆេះ​ខ្លួនឯង បណ្ដាល​អោយ​មាន​របួស​ត្រ់ង​ដៃ​ខាងស្ដាំ និង​ចង្កេះ​ខាងស្ដាំ ហើយ​ខ្លួន​ក៏​បាន​យក​ដំបង​ឬ​ស្សី​មុខ​ប្រ​ឆិត​វាយ​លើ​ជន​រង​គ្រោះ​ប្រាកដ​មែន (​មិន​បាន​យក​ដាវ​កែ​ឆ្នៃ​មក​កាប់​ជន​រង​គ្រោះ​នោះ​ទេ​) ។

បច្ចុប្បន្ន​ជនសង្ស័យ​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕





0 Reviews:

Post a Comment