Monday, August 23, 2021

​ចាប់​រំ​លោ​​ភ​កូនស្រី​ខ្លួនឯង​បាន​សម្រេច​រហូត​ដល់​ទៅ​៨​ដង ទើប​ក្មេង​ស្រី​រង​គ្រោះរ​ត់ទៅ​ប្រាប់ម្តាយ ក៍​ប្តឹង​នគរបាល​ឲ្យ​ចាប់ខ្លួន​​តែ​ម្តង....

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​មិន​ខុស​នឹង​ពាក្យចាស់​លោក​តែងតែ​និយាយ​ថា «​ត្រី​ឆ្តោ​វា​ស៊ី​កូន​ឯង​» ខណៈ​ពេល​ដែល​បុរស​រូប​នេះ​បាន​ធ្វើ​សកម្មភាព​ចាប់​រំ​លោ​​ភ​កូនស្រី​ខ្លួនឯង​បាន​សម្រេច​រហូត​ដល់​ទៅ​៨​ដង ហើយដោយ​ស៊ូទ្រាំ​នឹង​ទ​ង្វើ​នេះ​មិន​បាន ទើប​ក្មេង​ស្រី​រង​គ្រោះជា​កូនបង្កើតរ​ត់ទៅ​ម្តាយ រួច​នាំ​គ្នា​មក​ប្តឹង​នគរបាល​ឲ្យ​ចាប់ខ្លួន​បុរស​ជា​ឪពុក​តែ​ម្តង​។

ក្រោយ​ជនសង្ស័យ​ត្រូវ​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២១ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

លោក​វរសេនីយ៍ឯក សៅ សា​រឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​ឪពុក​ខាងលើ​នេះ មានឈ្មោះ ឈុ​ន រី អាយុ​៣៨​ឆ្នាំ រស់នៅ​សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ហើយ​ត្រូវ​បាន​ក្មេង​ស្រី​រង​គ្រោះ​ដែល​ជា​កូនបង្កើត​មាន​អាយុ​១៤​ឆ្នាំ បាន​មក​ប្តឹង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប៉ោយ​ប៉ែ​ត ឲ្យ​ចាប់​ឃាត់ខ្លួន នៅ​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២១ ដោយ​ចោទប្រកាន់​ថា ជនសង្ស័យ​ជា​ឪពុក​រូប​នេះ​កាលពី​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង​០៩​និង​៣០​នាទី​យប់ ខណៈ​ពេល​ដែល​ម្តាយ និង​យាយ​មិន​នៅផ្ទះ ដោយ​រវល់​ទៅ​លេង​ផ្ទះ​បងប្អូន​មិន​បាន​ត្រឡប់​មក​វិញ ។

ប្រភព​ដដែល​បន្ត​ថា ហើយ​ពេល​នោះ នាង​នៅផ្ទះ​តែ​២​នាក់​ឪពុក​ប៉ុណ្ណោះ ស្រប​ពេល​ដែល​នាង​កំពុង​តែ​ដេក​នៅ​លើ​គ្រែ​ខាង​មុខ​ផ្ទះ ស្រាប់តែ​ឪពុក​របស់​នាង​បាន​មក​ចាប់​នាង​ពីលើ ហើយ​បិទ​មាត់​រួច​និយាយ​ថា «​កុំ​ស្រែក បើ​ហ៊ាន​ស្រែក​នឹង​ប្រាប់​ម៉ែ ហើយ​គាត់​នឹង​ស​ម្លា​.​ប់​ចោល​មួយ​ពូជ​» ក្រោយ​ពី​និយាយ​រួច​ក៏​ធ្វើ​សកម្មភាព​រំ​លោ​.​ភនាង​រហូត​បាន​សម្រេច​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ហើយ​នៅ​ក្នុង​អំឡុង​ខែកក្កដា​នេះ ជនសង្ស័យ​ជា​ឪពុក​តែងតែ​ចាប់​នាង​រំ​លោ​.​ភ​ដល់​ទៅ​៧​លើក​មក​ហើយ​។ លុះ​នៅ​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២១​នេះ គាត់ (​ឪពុក​) បាន​ធ្វើ​សកម្មភាព​ចាប់​រំ​លោ​.​ភនាង​ម្ដងទៀត​នៅ​ខាងក្រោយ​ផ្ទះ​កន្លែង​ងូតទឹក ។ ដោយ​ស៊ូទ្រាំ​នឹង​ទ​ង្វើ​ដ៏​អាក្រក់​របស់​ឪពុក​នាង​មិន​បាន នាង​ក៏​បាន​ទៅ​ប្រាប់​ម្តាយ​របស់​នាង និង​នាំ​នាង​មក​ប្តឹង​នគរបាល​ឲ្យ​ចាប់ខ្លួន​ឪពុក​តែ​ម្តង ។

លោក​អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​បញ្ជាក់​ថា ក្រោយ​ពី​ឃាត់ខ្លួន និង​សួរនាំ​ជនសង្ស័យ​នោះ គឺ​ជនសង្ស័យ​មិន​ព្រម​សារភាព​ពី​ទ​ង្វើ​របស់​ខ្លួន​ទៅ​លើ​ក្មេង​ស្រី​រង​គ្រោះ​ឡើយ ប៉ុន្តែ​ដោយ​អនុវត្ត​តាម​បញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​មាន​បណ្តឹង​ពី​ក្មេង​ស្រី​រង​គ្រោះ​ផង​នោះ ជនសង្ស័យ​ក៏​ត្រូវ​បាន​ចាប់ខ្លួន រួច​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត ។

ម្យ៉ាងវិញទៀត ជនសង្ស័យ​ឈ្មោះ​ឈុ​ន រី នេះ ក៏​ធ្លាប់​ជាប់​ពន្ធនាគារ​រយៈពេល​១៥​ឆ្នាំ​មក​ហើយ ពី​បទ​រំ​លោ​.​ភលើ​ក្មេង​ស្រី​ជា​អនីតិជន ហើយ​ទើបតែ​ចេញពី​ពន្ធនាគារ​បាន​រយៈពេល​០១​ឆ្នាំ​ប៉ុណ្ណោះ ក៏​ត្រូវ​បានកូន​បង្កើត​អាយុ​១៤​ឆ្នាំ ប្តឹង​ចោទប្រកាន់​ពី​បទ​ចាប់បង្ខំ​នាង​រំ​លោ​.​ភ និង​គំរាម​ស​ម្លា​.​ប់​ចោល ប្រសិនបើ​រឿង​នោះ​បែកធ្លាយ​៕



0 Reviews:

Post a Comment