Monday, August 23, 2021

ជ​នជាតិ​ចិន​ប្រុស-ស្រី​៦​នាក់​​បានលួច​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ពី​ប្រទេស​ថៃ​​ចូល​មក​កម្ពុជា ដោយ​ត្រូវ​បាន​កម្លាំង​ចម្រុះ​ឃាត់ខ្លួន....

ខេត្តបន្ទាយមានជ័យ ៖​ ជ​នជាតិ​ចិន​ប្រុស-ស្រី​៦​នាក់​​បានលួច​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ពី​ប្រទេស​ថៃ​​ចូល​មក​កម្ពុជា ដោយ​ត្រូវ​បាន​កម្លាំង​ចម្រុះ​ឃាត់ខ្លួន​​ ស្ថិត​តាម​បន្ទាត់​ព្រំដែន​ ក្នុងភូមិ​សា​ស្គ្រ​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​ ។

លោក​វរសេនីយ៍ត្រី រាជ ម៉ូ នាយ​ប៉ុស្តិ៍​រិ​ទ្ធី​សែន​នគរបាល​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៩១១​បានអោយ​ដឹង​ថា ​ជនជាតិ​ចិន​ទាំង៦​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​មាន​១-​ឈ្មោះ ឈិ​ន ណ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ ២-ឈ្មោះ វិញ ស័​រ ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ ៣-ឈ្មោះ ឆេ ល័​រ ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ ៤-ឈ្មោះ សុ​ន ឈាន​រ៉ុ​ង ភេទ​ស្រី​ អាយុ​៣២​ឆ្នាំ ៥-ឈ្មោះ ឆ័​រ ហ័​រ​ឡុ​ង ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ និង​៦-ឈ្មោះ គុង គ័​រ ភេទ​ប្រុស ​អាយុ​២៧​ឆ្នាំ ​។

លោក​បាន​បញ្ជាក់​ថា​ នៅ​ពេល​ឃាត់ខ្លួន​ជនជាតិ​ចិន​ គឺ​កម្លាំង​ចម្រុះ​បាន​ចេញ​ល្បាត​តាម​បន្ទាត់​ព្រំដែន ​ដើម្បី​ការពារ​បូរណភាព​ទឹកដី​ទប់ស្កាត់​បទល្មើស​ឆ្លង​ដែន និង​ពលករ​ចំណាកស្រុក​ខុសច្បាប់​ ដែល​គេចវែស​ធ្វើ​ច​ត្តា​ឡី​ស័ក ក៏បាន​ប្រ​ទះឃើញ​ជនជាតិ​ចិន​ចំនួន​៦​នាក់ (​ស្រី​១​នាក់) ខាងលើ ​​លួច​ឆ្លង​ដែល​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​ ត្រង់​ចំណុច​និយាម​ការ​(២៥៦០១៩.១៥២៨៧៣៤)​។

លោក​វរ​សេនីយ៍​ត្រី រាជ្យ ម៉ូ បាន​បញ្ជាក់​ថា​ ក្រោយ​ពេល​ឃាត់ខ្លួន​ជនជាតិ​ចិន​៦​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​វរ​ការពារ​ព្រំ​ដេ​ន​គោក​លេខ​៩១១ ​បាន​ប្រគល់​ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ​ដើម្បី​អនុវត្ត​តាម​ច្បាប់​៕




0 Reviews:

Post a Comment