Monday, August 23, 2021

​ផ្ទុះ​ធុង​ហ្គា​ស ក្លាយជា​អគ្គី​ភ័យ​ឆាបឆេះ បណ្តាល​អោយ​រង​របួសធ្ងន់​-​ស្រាល​ចំនួន​៣​នាក់......

រាជធានី​ភ្នំពេញ ៖ ធុង​ហ្គា​ស​១៥​គីឡូក្រាម បាន​ផ្ទុះ​ធ្លាយ​ក្លាយជា​អគ្គី​ភ័យ​ឆាបឆេះ បណ្តាល​អោយ​រង​របួសធ្ងន់​-​ស្រាល​ចំនួន​៣​នាក់ ខណៈ​ពេល​ដែល​ម្ចាស់​បាន​កំ​ដៅ​សម្ល​ដើម្បី​រៀបចំ​ហូប​ចុក បន្ទាប់​ពី សែន​ក្បាលទឹក​រួច ។ ទោះបីជា​យ៉ាងណា ប្រជាពលរដ្ឋ​អ្នក​ជិតខាង​ក៏​បាន​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ នាំ​គ្នា​បាញ់​ពន្លត់​ទាន់​ពេលវេលា គ្រាន់តែ​ឆាបឆេះ​រង​ការ​ខូចខាត​សម្ភារៈ​មួយ​ចំនួន​នៅ​ក្នុង​ផ្ទះបាយ​តែ​ប៉ុណ្ណោះ​។

ហេតុការណ៍​ខាងលើ​នេះ បាន​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​២​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះ​លេខ​៦៤០ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

តាម​នគរបាល​អោយ​ដឹង​ថា ជន​រង​គ្រោះ​នៅ​ក្នុង​ការ​ផ្ទុះ​ចង្ក្រានហ្គាស​នេះ ១- ឈ្មោះ វ៉​ន សោ​ភណ្ឌ ភេទ​ស្រី អាយុ​៤៥​ឆ្នាំ មុខរបរ​លក់ដូរ ជា​ម្ចាស់ផ្ទះ​ខាងលើ បាន​រង​របួសស្រាល​, ២- ឈ្មោះ​វ៉ា​ន់ ពី​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​កន្លែង​កើតហេតុ បាន​រង​របួសធ្ងន់ និង​៣- ឈ្មោះ​លី ណា​ធី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវជាតិ​លេខ​៥ ភូមិ​បឹង​សាឡា​ង សង្កាត់​ឫស្សី​កែវ រាជធានី​ភ្នំពេញ បាន​រង​របួសធ្ងន់​។ ជន​រង​គ្រោះ​ទាំង​៣​នាក់ ត្រូវ​បាន​ក្រុម​គ្រួសា​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ បន្ទាប់​ពី​ចប់​សែន​ក្បាលទឹក​រួចរាល់ ជន​រង​គ្រោះ ឈ្មោះ​វ៉ា​ន់ ពី​ត និង​ឈ្មោះ​លី ណា​ធី បាន​មក​លេង ហើយ​នៅ​វេលា​រសៀល​នោះ ម្ចាស់ផ្ទះ​ឈ្មោះ​វ៉​ន សោ​ភណ្ឌ ក៏​បាន​រៀបចំ​កំ​ដៅ​សម្ល ដើម្បី​ជួបជុំ​ភ្ញៀវ​ហូប​បាយ ស្រាប់តែ​ផ្ទុះ​ចង្ក្រានហ្គាស​ធុង​ចំណុះ​១៥​គីឡូក្រាម បណ្តាល​អោយ​ឆាបឆេះ និង​បណ្តាល​អោយ​រង​របួសធ្ងន់​-​ស្រាល​ចំនួន​៣​នាក់​តែ​ម្តង​។

តាម​ព័ត៌មាន​អោយ​ដឹង​ថា ភ្លាម​ៗ​នោះ បាន​ប្រជាពលរដ្ឋ រួម​ទាំង​អាជ្ញាធរ និង​សមត្ថកិច្ច ចុះ​ទៅ​អន្តរាគមន៍ ហើយ​បាន​យក​បំពង់​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​បំពង់​ទៅ​បាញ់​ពន្លត់​ទាន់​ពេលវេលា ។ ទោះបីជា​យ៉ាងណា គេ​ពុំ​ទាន់​ដឹង​ថា បណ្តាល​មក​ពី​អ្វី​នោះ​ទេ បានជា​ផ្ទុះ​ចង្ក្រានហ្គាស​បែប​នេះ ។ ប៉ុន្តែ​គេ​មានការ​សង្ស័យ​ថា ប្រហែលជា​ធ្លាយ​ទុយោ​ហ្គា​ស​ហើយ ទើប​បណ្តាល​អោយ​ឆាប​ផ្ទុះ​ចង្ក្រាន​ឆាបឆេះ​តែ​ម្តង​។

តាម​នគរបាល​អោយ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​ខាងលើ​នេះ ធ្វើ​ឱ្យ​មនុស្ស​ចំនួន​៣​នាក់​បាន​រង​របួសធ្ងន់​-​ស្រាល ហើយ​សម្ភារៈ​នៅ​ចង្ក្រាន​បាយ​បាន​រង​កា​រូ​ច​ខាត​ផង​ដែរ​៕






0 Reviews:

Post a Comment