Saturday, August 14, 2021

ម៉ាស៊ីនច្រូតស្រូវជាន់គ្រាប់មីនតោនផ្ទុះបង្កគ្រោះថ្នាក់មនុស្ស២នាក់ និងខូចខាតម៉ាស៊ីនច្រូតស្រូវទាំងស្រុង....

ខេត្តបាត់ដំបង ៖ នៅ​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២១​នេះ មាន​ករណី​ម៉ាស៊ីន​ច្រូតស្រូវ​ជាន់​គ្រាប់​មីនតោន​ផ្ទុះ បង្ក​គ្រោះថ្នាក់​មនុស្ស​២​នាក់ និង​ខូចខាត​ម៉ាស៊ីន​ច្រូតស្រូវ​ម៉ាក​Kubota ទាំងស្រុង ករណី​គ្រោះថ្នាក់​នេះ​កើតឡើង​នៅ​ភូមិ​ថ្មី ឃុំ​ក​ន្ទឺ ស្រុក​បាណ​ន់ ខេត្តបាត់ដំបង ។ នេះ​បើ​យោង​តាម​អគ្គនាយក​ស៊ី​ម៉ាក់ លោក ហេង រតនា បាន​បង្ហោះ​នា​ថ្ងៃ​ទី​១២ ខែសីហា​នេះ ។

លោក ហេង រតនា បាន​បន្ត​ថា កំលាំង​ជំនាញ​ស៊ី​ម៉ាក់ និង​កំលាំង​សមត្ថកិច្ច​បន្ត​ស៊ើបអង្កេត​ករណី​នេះ និង​ស្វែងរក​ព័ត៌មាន​លំអិត​អំពី​ស្ថានភាព​ចំការ​មីន នៅ​ទីតាំង​ចំនុច​ឆ្នា​ន់​១​នៃ​ភូមិ​ថ្មី​នេះ ។

អគ្គនាយក​ស៊ី​ម៉ាក់ ឆ្លៀត​ក្នុង​ឱកាស​នេះ ខ្ញុំ​សូម​សំដែង​នូវ​ការ​សោកស្តាយ​បំផុត​ចំពោះ​ករណី​គ្រោះថ្នាក់​និង​ខូចខាត​ទ្រព្យសម្បតិ្ត​ប្រជាពលរដ្ឋ ដោយសារ​ផ្ទុះ​គ្រាប់​មីនតោន ស្ថិត​ក្នុង​វាលស្រែ​ដែល​បាន​ដាំ​ដុះ​ស្រូវ​ជា​ច្រើន​ឆ្នាំ​ហើយ​មកនេះ ។

សំណល់​សង្គ្រាម ពិតជា​នៅ​តែ​បន្ត​គំរាមកំហែង​សុខ​សុវត្ថិភាព ប្រជាពលរដ្ឋ​ក្នុង​ការ​ប្រើប្រាស​ទឹកដី​សុវណ្ណ​ភូមិ ដើម្បី​ជីវភាព​រស់នៅ​របស់​ខ្លួន​! ៕








0 Reviews:

Post a Comment