Thursday, August 19, 2021

ឆ្លង​ចរន្តអគ្គីសនីបាន​ឆេះផ្ទះ​ស្តុក​គ្រឿង​អគ្គីសនី មួយកន្លែង​ទាំង​ព្រឹក.....

 ​ភ្នំពេញ​៖ ផ្ទះ​ស្តុក​គ្រឿង​អគ្គីសនី មួយកន្លែង​បាន​ឆេះ​ផ្អើល សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ទាំង​ព្រឹក ដែលមាន​ទីតាំង នៅវេលា​ម៉ោង ៦​នឹង​២០​នាទី​ព្រឹក ថ្ងៃទី​១៩ ខែសីហា​ឆ្នាំ​២០២១​នេះ ដែល​ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ​4E ផ្លូវ​លេខ​៤០៤ ភូមិ​១ សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។

​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែង កើតហេតុ​បាន​ឲ្យ​ដឹងថា ទីតាំង​ផ្ទះល្វែង​ខាងលើ​ជា កន្លែង​ស្តុក​គ្រឿង​អគ្គីសនី​នៅ​ជា​ន់ទី​២ ។ នៅពេល​កើតហេតុ ស្រាប់តែ​ឃើញ​មាន ហ៊ុយ​ផ្សែងខ្មៅ​ចេញពី​ជាន់​ទី​២ លាយ​ជាមួយនិង​អណ្ដាតភ្លើង​យ៉ាង​សន្ធោសន្ធៅ ទើប​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ស្រែក នាំគ្នា​ជួយ យក​បំពង់​ពន្លត់​អគ្គិភ័យ មក​បាញ់​ពន្លត់ អស់​ជាច្រើន​បំពង់ តែ​មិនអាច​គ្រប់គ្រង​អណ្ដាតភ្លើង​បាន​ក៏​រាយការណ៍ ជូន​អាជ្ញាធរ​មូលដ្ឋាន​មាន​សមត្ថកិច្ច​ដើម្បី​សុំ​ជំនួយ​រថយន្ដ​ពន្លត់អគ្គីភ័យ​ចេញ​អន្តរាគមន៍​ផង​តែម្ដង ។

​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា ម្ចាស់​មានឈ្មោះ ចេ​ន យូ​ប៊ី​ន (Chen You Bing) ភេទ​ប្រុស អាយុ ៥១​ឆ្នាំ ជា​អាជីវករ លក់​គ្រឿងអគ្គិសនី មូល​ហេតុដែល​បណ្ដាល​ឲ្យ មាន​អគ្គិភ័យ​នេះ ដោយសារតែ​ការឆ្លង​ចរន្តអគ្គិសនី​។

​ហេតុការណ៍​មួយ​នេះ បាន​បំផ្លាញ ផ្ទះល្វែង ទំហំ ៤​ម៉ែត្រ x ១៦​ម៉ែត្រ ខូចខាត​សម្ភារៈ គ្រឿងអគ្គិសនី​ដែល​ស្តុក​ទុក​ក្នុង​ទីតាំង​កើតហេតុ​ខាងលើ​ប្រហែល​៦៥% នឹង​បាន បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់ផ្ទះ​ចំនួន ២​ល្វែង​។

​សម្រាប់​ប្រតិបត្តិ​ការសង្គ្រោះ​នេះ កងកម្លាំង​សមត្ថកិច្ច​ម្នាក់ បាន​រងរបួស​ធ្ងន់ នៅក្នុង ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ ដែល​ឆាបឆេះ​ផ្ទះ​ស្តុ​ប​គ្រឿងអគ្គិសនី​។ ដោយ​ក្នុងនោះ ប្រើប្រាស់​រថយន្ដ​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ ចំនួន ១២​គ្រឿង ប្រើប្រាស់​ទឹក​អស់ ៣៦​ឡាន ស្មើ ១៤៤​ម៉ែត្រគូប , រថយន្ត​ជំនួយ​មកពី​ក្រុមហ៊ុន ស្រា​បៀរ​កម្ពុជា ចំនួន ១​គ្រឿង ប្រើប្រាស់​ទឹក​អស់ ១​ឡាន ស្មើ ៦​ម៉ែត្រគូប ទើប​រលត់​ទាំងស្រុង នៅវេលា​ម៉ោង ៨​និង​៣០​នាទី ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២១៕

       

0 Reviews:

Post a Comment