Sunday, September 12, 2021

កម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចឆ្មក់បង្ក្រាបទីតាំងល្បែងសុីសងលួចលាក់មួយកន្លែង។

កំពង់ស្ពឺ : នារសៀលថ្ងៃអាទិត្យ ៦ កើត ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១កម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចឆ្មក់បង្ក្រាបទីតាំងល្បែង សុី សងជល់មាន់និងអាប៉ោងលួចលាក់មួយកន្លែង ក្នងចំការស្វាយ ស្ថិតក្នងភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។


យោងតាមការបញ្ជាក់ពីកម្លាំងសមត្ថកិច្ចអធិការដ្ឋានគរបាលស្រុកភ្នំស្រួចបានដឹងថាប្រតិបត្តិការនេះធ្វើឡើងឆ្លើយតបក្រោយពីទទួលបានសេចក្តីរាយការ ណ៍ពីសំណាក់ប្រជាពលរដ្ឋនិងអ្នកសារព័ត៌មានថាមានការជួបជុំ លេងល្បែងសុីសង ក្រោយពីទទួលបានព័ត៌មានកម្លាំងអធិការដ្ឋាននគរបាលស្រុកចុះប្រតិបត្តិការភ្លាមៗ។


សមត្ថកិច្ចបានអោយដឹងទៀតថានៅក្នុងប្រតិបត្តិការនោះមិនមានបង្ក្រាបបានក្រុមអ្នកញៀនល្បែងទាំងនោះឡើយដោយសារស្ថានភាពផ្លូវធ្វើដំណើរចូលទីតាំងកន្លែងនោះមានភាពលំបាកក្នុងការធ្វើដំណើ

ទើបបណ្ដាលឲ្យក្រុមអ្នកញៀនល្បែងទាំងនោះរត់បាត់អស់បន្សល់ទុកនូវវត្ថុតាងមួយចំនួន ត្រូវបានកម្លាំងសមត្ថកិច្ចប្រមូលដុតចោលនៅនឹងកន្លែងនោះភ្លាមៗ៕















0 Reviews:

Post a Comment