Saturday, September 25, 2021

ផ្ទុះភ្លើងប្រច័ណ្ឌ ប្តីយកខ្សែសម្លាប់ប្រពន្ធ រួចចាក់សម្លាប់ខ្លួនឯង ស្លាប់ក្នុងថ្លុកឈាម..

ភ្នំពេញ ៖ បុរសម្នាក់ កើតជាក្តីប្រច័ណ្ឌប្រពន្ធ របស់ខ្លួន បានយកខ្សែភ្លើង រុំខ្លួនប្រពន្ធឆក់សម្លាប់ រួចបុរសជាប្តី បានយកកាំបិត ចាក់ម្លាប់ខ្លួនឯងតាមក្រោយ ដោយបន្សល់ទុកកូនប្រុសស្រី៤នាក់ឲ្យកំព្រា។


ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើលឡើងកាលម៉ោងជាង២ទៀបភ្លឺ ឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន២ ខណ្ឌមាន ជ័យ រាជធានីភ្នំពេញ។


សមត្ថកិច្ចបានអោយដឹងថា ជនដៃដល់ជាប្ដីមានឈ្មោះ ឡោ សុភារី អាយុ៦០ឆ្នាំ មុរបយោធិនពិការ ស្នាក់ផ្ទះជួលខាងលើ ចំណែកប្រពន្ធឈ្មោះអាំង ស៊ីគូ អាយុ៥២ឆ្នាំ មុខរបលក់ដូរនៅផ្ទះ (អ្នកទាំងពីរស្លាប់នៅកន្លែងកើតហេតុ)។


ស្រីបង្កើតជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុឪពុករបស់គាត់តែងតែចោទម្ដាយថា មានប្រុសថ្មី ម្ដងចោទអ្នកនេះ ម្ដងចោទអ្នកនោះ មិនមានភស្តុតាង ច្បាស់លាស់ហើយឈ្លោះប្រកែកគ្នារយៈពេលបីថ្ងៃមកហើយ ដោយសារភ្លើងប្រច័ណ្ឌ ស្រាប់តែនៅយប់កើតហេតុ ក៏ឮសំឡេងក្ដុងក្ដាំងធ្វើឲ្យកូនៗដែលបានដេកលង់លក់ក៏ភ្ញាក់ដឹងខ្លួន ឃើញម្ដាយត្រូវបានឪពុកយកខ្សែភ្លើងរំខ្លួនម្ដាយហើយឆក់ ដោយកូនៗចង់ចូលទៅជួយដែរតែបន្ទប់ជាប់សោរព្រមទាំងព្រមានកូនថែមទៀតបើកូនណាហ៊ានជួយសម្លាប់ទាំងអស់ រួចហើយឪពុកបានធ្វើសកម្មភាពចាក់សម្លាប់ខ្លួនឯងតាមក្រោយបណ្ដាលឲ្យស្លាប់ទាំងពីរនាក់ក្នុងថ្លុកឈាមគួរឲ្យរន្ធត់៕






0 Reviews:

Post a Comment