Wednesday, September 8, 2021

តើផ្លូវមួយខ្សែនិងទៅជាយ៉ាងណាខណះក្រុមឈ្មួញរថយន្ដដឹកដីលក់យកលុយដាក់ហោប៉ៅយ៉ាងរំភើយ..

ខេត្ដស្វាយរៀង៖ រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងខិតខំប្រឹងប្រែងស្ថាបនា កសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ័ ដូចជា ស្ពាន ផ្លូវ ថ្នល់ ខ្វាត់ខ្វែងដែលជាស សៃឈាមសេដ្ឋកិច្ចក្នុងការដឹកជញ្ជួនដំណាំកសិផលនានារបស់បងប្អូនប្រជាពលរដ្ឋតែផ្លូវលំមួយខ្សែនេះត្រូវបានបំផ្លាញដោយក្រុមរថយន្ដដឹកដីជាបណ្ដើរៗតួយ៉ាងផ្លូវលំមួយខ្សែ នៅក្រុងស្វាយរៀង។


ជាក់ស្ដែងផ្លូវលំមួយខ្សែស្ថិតនៅក្នុងភូមិគយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្ដស្វាយរៀង កំពុងក្លាយទៅជាផ្លូវលំបែកភក់ទឹកដក់ ក្រហេងក្រហូង ពិបាកធ្វើដំណើរ ពេលភ្លៀងមានភ្លៀងម្ដងៗ  បែកភក់ មានភាពរអិលពិបាកក្នុងការធ្វើដំណើរ ដោយសារតែក្រុមរថយន្ដដឹកដីជាអ្នកបំផ្លាញ។


ប្រជាពលរដ្ឋរស់សង្កាត់គយត្របែកបានឲ្យដឹងថា កន្លងមកផ្លូវលំមួយខ្សែនេះមានស្ថានភាពល្អស្អាតធម្មតា មិនមានស្ថានភាពដូចសព្វថ្ងៃនេះទេ ទើបតែមួយរយៈពេលចុងក្រោយនេះ ផ្លូវលំមួយខ្សែនេះបានប្រែក្លាយទៅជាផ្លូវបែកភក់ ដក់ទឹក មានជង្ហុកតូច ធំ ក្រហេងក្រហូង ជាហូរហែរ ពិបាកក្នុងការធ្វើដំណើរ ដោយតែក្រុមរថយន្ដដឹកដីសព្វថ្ងៃ។


ដោយជួបបញ្ហាបែបនេះពលរដ្ឋសុំសំណូមពរដល់អាជ្ញាធរនិងជំនាញខេត្ដស្វាយរៀងមេត្ដាត្រូតពិនិត្យទៅលើផ្លូវលំមួយខ្សែនេះផងដោយសព្វថ្ងៃនេះត្រូវបានក្រុមរថយន្ដដឹកដីកំពុងបំផ្លាញបង្កការលំបាកដល់បងប្អូនប្រជាពលរដ្ឋពិបាកធ្វើដំណើរម្យ៉ាងវិញទៀតផ្លូវមួយខ្សែនេះមានសារៈសំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងការដឹកជញ្ជូនកសិផលផ្សេងៗចេញ ចូល៕









0 Reviews:

Post a Comment