Wednesday, September 8, 2021

អ្នកសារព័ត៌មាន១០នាក់ ត្រូវបានអាវុធហត្ថឃាត់ខ្លួនពីបទកំហែងយកទារប្រាក់៤ពាន់ដុល្លារពីអ្នកម្ចាស់ដឹកឈើ..!!

ថ្ងៃទី០៧ខែកញ្ញឆ្នាំ២០២១កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងបានធ្វើការឃាត់ខ្លួនអ្នកសារព័ត៌មាន

ចំនួន១០នាក់ពីបទកំហែងយកទារប្រាក់៤ពាន់ដុល្លារ

ពីអ្នកម្ចាស់ដឹកឈើដែលត្រូវបានសមត្ថកិច្ចចុះប្រតិបត្តការក្នុងហេតុការណ៍បានឲ្យដឹងថាអ្នកសារព័ត៌មានចំនួន១០នាក់បានជិះរថយន្ត៣គ្រឿងធ្វើការឃាត់រថយន្តយីឌុប១គ្រឿងដឹកឈើប្រភេទគ្រឿងផ្ទះនៅលើដងផ្លូវជាតិលេខ៩ស្ថិតត្រង់ចំណុចផ្លូវចូលជាំធំឃុំស្រែឫស្សីស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។


ប្រភពបន្តថាអ្នកសារព័ត៌មានទាំងនោះមិនមែនជាអ្នកប្រចាំការនៅក្នុងខេត្តស្ទឹងត្រែងទេគឺពួកគេមកពីតាមបណ្ដាខេត្តផ្សេងៗគ្នាដែលបានចុះបំពេញការងារក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។ 

លុះដល់ពេលក្រុមអ្នកសាព័ត៌មានជិះរថយន្តប្រទះ

ឃើញរថយន្តដឹកឈើខាងលើ ក៏បានឃាត់និងរាយការណ៍ទៅសមត្ថកិច្ច។ 


បន្ទាប់មកមន្ត្រីកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងក៏បា នចុះទៅដល់ទីតាំង ដែលរថយន្តក្រុមអ្នកសារព័ត៌ មានបានឃាត់រថយន្តដឹកឈើបន្ទាប់ពីមន្ត្រីអាវុធហ ត្ថចុះទៅដល់ទីតាំងស្រាប់តែអ្នកសារព័ត៌មានទាំងនោះក៏បាននាំគ្នាបើករថយន្តចេញអស់។ 


ខណ:ពេលនោះ អ្នកដឹកឈើក៏បានប្ដឹងចោទប្រកាន់ក្រុមអ្នកសារព័ត៌មានពីបទ កំហែងយកទារប្រាក់ចំនួន ៤០០០ដុល្លារ ចំណុចនេះគួរពិចារណាសិនកុំទាន់ដាក់បន្ទុកលេីអ្នកសារព៍ត៌មាន

ភ្លាមៗ( ម្ខាងបទល្មេីប្តឹង)( ម្ខាងអ្នកសារព៍ត៌មាន) តេីរឿងនេះពិតឬមិនពិតទុកនាទីលេីសមត្ថកិច្ចជាអ្នកសេីបអង្កេតដេីម្បីរកយុត្តិធម៍។


ក្រោយពីមានពាក្យបណ្ដឹងពីអ្នកដឹកឈើកម្លាំងកងរាជអាវុធហត្ថខេត្ត ក៏បានឃាត់រថយន្តកាមរីពណ៌

ក្រហមមួយគ្រឿងនិងរថយន្ត ២គ្រឿងទៀតត្រូវកងរាជអាវុធហត្ថស្រុកឆែបខេត្តព្រះវិហារឃាត់បញ្ជូន មកខេត្តស្ទឹងត្រែង។


អ្នកសារព័ត៌មានចំនួន១១នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន១០នាក់ហើយម្នាក់ទៀតត្រូវបានគេចខ្លួន។


ប្រភពបញ្ជាក់ថារថយន្តដឹកឈើខាងលើនោះមានទិសដៅចេញពីភូមិស្រឡៅ ឃុំអន្លង់ជ្រៃស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង ឆ្ពោះទៅកាន់ភូមិតារេនជោ ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ ដោយមានការអនុញ្ញាតពីជំនាញផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ ដើម្បីយកទៅសាងសង់លំនៅដ្ឋាននៅខេត្តតាកែវ។


ទោះបីយ៉ាងណាករណីនេះ សមត្ថកិច្ចមិនទាន់បញ្ជាក់ថា ក្រុមអ្នកសារព័ត៌មានខាងលើ នឹងត្រូវដោះលែងឬបញ្ជូនទៅតុលាការនោះទេត្បិតអីតែកំពុងធ្វើការសាកសួរនៅឡើយ។






0 Reviews:

Post a Comment