Saturday, September 11, 2021

រស់នៅជាមួយគ្នា១១ខែ ខាងស្រី ប្តឹងថាចាប់រំលោភ....

រាជធានីភ្នំពេញ ៖ យុវជនម្នាក់ ត្រូវបានសមត្ថកិច្ច ប៉ុស្តិ៍ចោមចៅទី៣ ធ្វើការចាប់ឃាត់ខ្លួនកាលពីព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នៅបន្ទប់ជួលមួយកន្លែង ក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមពាក្យបណ្តឹងរបស់ភាគីខាងស្រី ដែលប្តឹងថាបានចាប់រំលោភខ្លួន ទាំងដែលជាគូស្នេហ៍និងគ្នា រស់នៅជាមួយគ្នា ១១ខែទៅហើយ ។

ប្រភពព័ត៌មាន ពីយុវជន ឈ្មោះ ថោង សុថា អាយុ២៦ឆ្នាំ បានឲ្យដឹងថា ខាងស្រីអាយុ២៥ឆ្នាំ ពួកគេបានរស់នៅជាមួយគ្នា ដោយបានទាក់ទងគ្នាជាសង្សារ តែរស់នៅប្រៀបដូចប្តីប្រពន្ធអស់រយៈពេល១១ខែមកហើយ ក្រោយមកខាងប្រុសក៏សុំខាងស្រីរៀបការតាមប្រពៃណី តែខាងស្រីមិនព្រម ក្រោយមកនាងក៏បានបាត់ខ្លួនពីបន្ទប់៤ថ្ងៃ ក៏តេទូរសព្ទសួរនាងថាមកដេកផ្ទះមីង លុះខាងប្រុសតេទូរសព្ទទៅមីងសួរ ក៏ដាមិនឃើញមកទេ ធ្វើខ្លួនខឹងក៏តាមទៅរកដល់រោងចក្រ ហៅមកបន្ទប់ជួលអូសដៃចូលបន្ទប់ ដើម្បីនិយាយគ្នា បែរជាខាងស្រីទៅប្តឹងសមត្ថកិច្ចថាខ្លួនចាប់រំលោភនាងទៅវិញ ។

ដោយឡែកបើតាមប្រភពព័ត៌មានពីភាគីខាងស្រី ដែលបានរៀបរាប់ប្រាប់សមត្ថកិច្ចបានឲ្យដឹងថា កន្លងមកពួកគេធ្លាប់ទាក់ទងគ្នាមែន តែបានបែកគ្នាមួយរយៈមកហើយ ពេលនោះនាងកំពុងធ្វើការរោងចក្រ ស្រាប់តែភាគីខាងប្រុសបានមកចាប់នាងពីក្រោយ អូសដៃឡើងជិះកង់បីឥណ្ឌាមកបន្ទប់ ទាំងដែលនាងកំពុងផ្ញើរម៉ូតូនៅរោងចក្រសោះ ហើយទុកនាងឲ្យនៅបន្ទប់ម្នាក់ឯង ចាក់សោរទ្វារពីក្រៅ ហើយគេក៏ទៅយកម៉ូតូដែលនាងផ្ញើនៅរោងចក្រយកមកបន្ទប់ជួលវិញ រួចក៏ចាប់រំលោភនាង ទាំងដែលនាងអង្វរថានាងមិនស្រួលខ្លួនក៏ដោយ ក្រោយមកនាងក៏ចេញពីបន្ទប់ជួល មកប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន ភាគីខាងប្រុសតែម្តង។

ពេលនេះ យុវជនខាងលើ ត្រូវបានសមត្ថកិច្ច បញ្ជូនខ្លួនទៅផ្នែកព្រហ្មទណ្ឌ ដើម្បីកសាងសំណុំរឿង ចាត់ការតាមច្បាប់បន្តទៀត ៕

0 Reviews:

Post a Comment