Friday, October 1, 2021

កុំចេះតែផ្អើលញុំាតាមគ្នា ប្រយ័ត្នប៉ះដំបង យក្សពុ.ល ប៉ះពាល់សុខភាពខ្លាំងណាស់

ដោយសារតែមួយរយៈក្រោយនេះ សង្កេត ឃើញថា មានការបរិភោគដំបងយក្ស ដែលមានរាងសំប៉ែត ហាក់បីដូចជាពេញនិយមជាខ្លាំង ព្រមទាំងមានការកាត់លក់ពេញនៅ ក្នុងបណ្តាញសង្គមហ្វេសប៊ុក យ៉ាងណាមុិញ មិនមែនគ្រប់រុក្ខជាតិប្រភេទនេះសុទ្ធ តែអាចបរិភោគបានទាំងអស់នោះទេអាស្រ័ យហេតុនេះសូមបងប្អូនមានការប្រុងប្រ យ័ត្ន និងពិនិត្យឲ្យបានច្បាស់លាស់ មុននឹងទទួលទានចៀសវាងបញ្ហាពុល និងប៉ះពា ល់ដល់សុខភាព។


យោងតាមទំព័របុរាណាចារ្យ បានរៀបរាប់ឲ្យដឹងថា÷ តើដំបងយក្សបាតដៃ អាចហូបបានឬទេ? ដំបងយក្សរាងសំប៉ែត ឬដែលយើងស្គាល់ថាជាប្រទាលបាតដៃនោះ ជារុក្ខជាតិស្ថិតក្នុងប្រភេទដំបងយក្ស ដែលមានប្រភពដើមនៅ ទ្វីបអាមេរិក ហើយបានបន្តដុះហូរហៀរមកដល់ទ្វីបអាសុី។


ប្រភេទដំបងយក្សបាតដៃ ដែលគេនិយមបរិភោគ មានឈ្មោះជាភាសារបរទេសថា Opuntia ficus-indica ជារុក្ខជាតិហូបផ្លែ នាំចេញយ៉ាងសំខាន់របស់ប្រទេស មុិកសុិកកូ និងប្រទេស ឈីលី ដោយមានលក្ខ ណៈពិសេស អាចបរិភោគបានទាំងផ្លែរហូ តដល់សន្លឹក។

ផ្លែរបស់វាមានរសជាតិស្រដៀងនឹងផ្លែស្រការនាគដែរ មានទាំងរសជាតិជូរ និងផ្អែម។


ដំបងយក្សបាតដៃមួយប្រភេទទៀត ដែលច្រើនដុះនៅក្នុងស្រុកខ្មែរ មានឈ្មោះថា Opuntia cochenillifera មានរាងដូច គ្នាបេះបិទនឹង Opuntia ficus-indica ប៉ុន្តែមិនត្រូវបានរាប់ជាប្រភេទហូបផ្លែនោះទេ គេច្រើនយកមកធ្វើថ្នាំ ឬយកមកសម្រា ប់ចិញ្ចឹមសត្វល្អិត ប្រហែលជាដោយសារកត្តារសជាតិ ឬក៍កម្រិតជាតិពុ.លនៅក្នុងផ្លែជាដើម។

យ៉ាងណាមុិញ ក៍មិនទាន់មានការស្រាវជ្រាវជាក់លាក់ណាមួយ ពីដំបងយក្សសំប៉ែតប្រ ភេទនេះដែរ ថាតើអាចបរិភោគដោយមានសុវត្ថិភាពឬទេ?

ហេតុដូចនេះ មុននឹងយើងបេះដំបងយក្សបាតដៃ ពីកៀនរបងផ្ទះមកបរិភោគ យើងត្រូវធ្វើបំណែង ចែកឲ្យច្បាស់ ថាមួយណាជាប្រភេទបរិភោគបាន និងមួយណាបរិ ភោគមិនបាន ឬគួរមានមន្រ្តីពា.ក់ព័ន្ធណា មួយ ចេញមកបកស្រាយឲ្យប្រជាពលរដ្ឋ បានដឹងអំពីរឿងទាំងនេះ ដោយកន្លងមកនេះ ឃើញអ្នកខ្លះច្រឡំរហូតទៅដល់បរិ ភោគដំបងយក្សធំៗ ឆ្លងប្រភេទទៀត ដែលជារឿងគ្រោះថ្នាក់បំផុត។


ខាងក្រោមនេះគឺជាភាពបំណែងចែកខ្លះៗ ពីដំបងយក្សទាំង២ប្រភេទខាងលើ÷

១.Opuntia cochenillifera. មានដើមកម្ពស់ពី ៣ ទៅ ៤ម៉ែត្រ សន្លឹកមានទំហំ២០សង់ទីម៉ែត្រ ផ្កាមិនរីកទេ តែមានកញ្ចុំកេសរលូតមកក្រៅ ឯផ្លែមានប្រវែង ៣ ទៅ៥សង់ទីម៉ែត្រ មានទំហំ២.៥ ទៅ៥សង់ទីម៉ែត្រ មិននិយមបរិភោគ ផ្លែខ្ចីអាចយកស្ងោរធ្វើជាអន្លក់បាន ប៉ុន្តែភាគច្រើន គេប្រើប្រាស់ជាឱសថ។


២.Opuntia ficus-indica មានកម្ពស់រហូតដល់ ៥ម៉ែត្រ មានសន្លឹកធំ ប្រវែងពី ៣០ ទៅ៤០សង់ទីម៉ែត្រ ទំហំពី ១៨ទៅ ២៥សង់ទីម៉ែត្រ ផ្ការីកមានបីពណ៌ ស.លឿង.ក្រហម ឯផ្លែមានទំហំធំដូចគ្នា គឺមានប្រវែងរហូតដល់ ១០សង់ទីម៉ែត្រ និងទំហំ៩សង់ទីម៉ែត្រ ទាំងសន្លឹក និងផ្លែ សុទ្ធសឹងតែប្រើប្រាស់ជាអាហារបរិភោគបាន។

ប្រភពហ្វេសប៊ុក





0 Reviews:

Post a Comment