Sunday, October 10, 2021

កម្លាំងយោធាការពារព្រំដែនថៃចាប់បានម៉ូតូ៦គ្រឿងនិងមនុស្ស៥នាក់រត់ពន្ធម៉ូតូឆ្លងដែនចូលមកដីខ្មែរ...

មុខសញ្ញាសុីឈ្នួលនាំម៉ូតូឆ្លងដែនខុសច្បា ប់ចំនួន ៥នាក់ត្រូវបានកម្លាំងយោធាការពារព្រំដែនថៃចាប់ខ្លួនខណ:ដែលកំពុងធ្វើការល្បាតតាមខ្សែបន្ទាត់ព្រំដែនក៏ប្រទះឃើញក្រុមជនសង្ស័យទាំងនេះកំពុងធ្វើសក ម្មភាពជិះម៉ូតូបម្រុងឆ្ពោះទៅកាន់ព្រំដែនកម្ពុ ជា។ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចភូមិរុំជៃ ឃុំ ទ័ពស្តេច ស្រុកតាប្រាក់យ៉ា ខេត្តស្រះកែវ ស្របពេលដែលរដ្ឋបាលខេត្តចេញបទបញ្ជាយ៉ាងតឹងរឹងលើរាល់បទ ល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ។ជនទាំង៥នាក់រស់នៅក្នុងស្រុកតាប្រាក់យ៉ាទាំ ងអស់ ដោយពួក គេបាន សារភាពថាគឺឈ្មោះ  ចែ ណាង ជួលអោយពួកគេជិះឆ្លង ដែនទៅប្រគល់អោយឈ្មួញនៅក្នុងទឹកដីខ្មែរ ដោយ១គ្រឿងគេទទួលបានប្រាក់កម្រៃ ៥០០ បាត។សមត្ថកិច្ចថៃបានដកហូតម៉ូតូ ចំនួន ៦ គ្រឿង ម៉ាក Honda Scoopy ចំនួន ៣ គ្រឿង គ្មានស្លាកលេខ និងម៉ាក Honda ADV ចំនួន ៣ គ្រឿងដោយបច្ចុ ប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានស្រុកតាប្រា ក់យ៉ា ដើម្បីអនុវត្តន៍តាមនីតិវិធី ដោយឡែកឈ្មួញធំដែលនៅពីក្រោយខ្នង សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ៕









0 Reviews:

Post a Comment