Monday, October 11, 2021

ឃាត់ខ្លួនយុវជនម្នាក់ ករណីលួងលោមក្មេងស្រីយកទៅ ដេកសណ្ឋាគារ..

 

កំពង់ចាម៖ នៅវេលាម៉ោង ១៨ និង០០នា ទី ថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២១ កំលាំងជំ នាញការិយា ល័យប្រឆាំងការជួញដូរមនុ ស្ស  បានទទួលពាក្យបណ្តឹង០១ ពីជនរ ងគ្រោះ នៅខេត្តកំពង់ចាម នៅចំពោះមុខឪ ពុករបស់ជនរងគ្រោះ ប្តឹងឈ្មោះ សួង អរុណ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដង្កោរ សង្កាត់ដង្កោរ ខណ្ឌដង្កោរ រាជធានីភ្នំពេ ញ បានប្រព្រឹត្តសកម្ម ភាពរំលោភទៅលើជនរងគ្រោះបានសម្រេចចំនួន ០១ ដង ។


ករណីនេះ កើតឡើងកាលពីវេលាម៉ោង ១២ និង០០ នាទី ថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០២១នៅចំណុច សណ្ ធាគារយីហោ ហេង ហេង បន្ទប់លេខ ៣១១ ស្តិតនៅភូមិ ទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចា ម ។ 


ក្រោយពីបានទទួលបណ្ដឹងពីករណីនេះភ្លាម  លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម  បានចេញបទបញ្ជា ចាត់ ការជាបន្ទាន់តាមនីតិវិធីភ្លាមៗ។ 

                      

ដោយការដឹកនាំដោយលោក វរសេនីយ៍ទោ សែម ឃាងប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កា បបទល្មើស បានធ្វើការឃាត់ខ្លួនបានជនស ង្ស័យ ឈ្មោះ សួង អរុណ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចំការដូង សង្កាត់ដង្កោរ ខណ្ឌដង្កោរ រាជធានីភ្នំពេញ នៅចំណុចសណ្ធាគារយីហោ ហេង ហេង បន្ទប់លេខ ៣១១ ស្តិតនៅភូមិ ទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ។


កំលាំងជំនាញបានធ្វើតេស្តរកមេរោគកូវិត ១៩ លើ ជនសង្ស័យលទ្ធផល អវិជ្ជមាន និងធ្វើតេស្តរកសាធាតុញៀនលទ្ធផល វិជ្ជមាន ។ 


កំលាំងជំនាញបានបញ្ជូនជនសង្ស័យខាង លើមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមដើម្បីចាត់តាមនិតិវិធី៕





0 Reviews:

Post a Comment