Friday, October 22, 2021

ផ្ទេរប្រេងចូលស៊ីទែនឆ្លងចរន្តភ្លើងឆេះការ៉ាស់សាំងផ្អើលរត់ជាន់ជើងគ្នា...

បាត់ដំបង : ម្ចាស់ស្ថានីយមួយកន្លែងបានផ្ទេរប្រេងពីរថយន្តស៊ីទែនចូលស៊ីទែនធំក្នុងស្ថានីយ ស្រាប់តែឆ្លងចរន្តភ្លើងបណ្តាលឱ្យឆាបឆេះ យ៉ាងសន្ធោសន្ធៅ បំផ្លាញទ្រព្យ សម្បត្តិក្នុងស្ថានីយអស់ជាច្រើន។ ករណីអគ្គិភ័យនេះបានកើតឡើង នៅក្នុងភូមិឈើ ទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ ដំបងកាលពីល្ងាច ថ្ងៃទី ២០ ខែតុលាឆ្នាំ ២០២១។


សមត្ថកិច្ចបានឱ្យដឹងថាៈមុនកើតហេតុមាន រថយន្តស៊ីទែនផ្ទុកប្រេងបានមកផ្ទេរប្រេងចូ លស៊ីទែនធំនៅកន្លែងកើតហេតុ ក៏ឆ្លងចរន្តអគ្គិសនីហើយបានបង្កជាអណ្តាត ភ្លើងឆាប ឆេះយ៉ាង សន្ធោ សន្ធៅ មួយរំពេច នៅក្នុងស្ថានីយស្តុកប្រេង នៅផ្នែកខាងក្រោ យ។ ភ្លើងបានឆាបឆេះ រាលដាលដល់តួផ្ទះធំភ្លា មៗ បង្កការខាតបង់ទ្រព្យសម្បត្តិជាច្រើន ។ប៉ុន្តែនៅមិនទាន់ដឹង ពីទំហំនៃការខូចខាត ជាក់លាក់នៅឡើយ ទេហើយក៏ មិនបានគ្រោះថ្នាក់ដល់មនុស្សដែរ។


ផ្ទះដែលភ្លើងឆេះស្ថិតក្នុងស្ថានីយប្រេងនោះ ជាប្រ ភេទថ្ម កម្ពស់ ២ ជាន់ មានដាក់លក់ គ្រឿងសំណង់ និង លក់ប្រេង សាំងដែលម្ចាស់ឈ្មោះ ម៉ាន់ ចៃ ជាអាជីវករ។ ភ្លាមៗ កម្លាំងបង្ការពន្លត់អគ្គិភ័យ របស់ នគរបាលស្រុកនិងនគរបាល ខេត្ត បាន អន្តរាគមន៍ ពន្លត់ទប់ស្កាត់ មិន ឱ្យឆេះឆ្លង រាលដាល ទាន់ពេលវេលា ដោយប្រើប្រាស់រថយន្តទឹក ពន្លត់អគ្គិភ័យ អស់ជាច្រើនគ្រឿង៕




0 Reviews:

Post a Comment