Saturday, October 23, 2021

បុរសម្នាក់ហ៊ានបេីកត្រាក់ទ័រដេញបុកកងកម្លាំងពេលចុះអនុវត្តច្បាប់ ត្រូវបានឃាត់ខ្លួនភ្លាម

កំពង់ស្ពឺ៖ រសៀលថ្ងៃទី​២២​ ខែតុលា ឆ្នាំ២០២១ ដោយយោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ ថខេត្តកំពង់ស្ពឺ កម្លាំង​កងរាជអាវុធហត្ថ​លេីផ្ទៃប្រទេស​ និង​កម្លាំង​ជំនាញកងរាជអាវិធហត្ថ ខេត្ តកំពង់ស្ពឺ​ ព្រមទាំង​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ ថ​ស្រុកឱរ៉ាល់​ បានសហការ​គ្នា​ ចាប់​ជន សង្ស័យឈ្មោះ​ នី​ កុយ​ ភេទប្រុស​ អាយុ​២៩ឆ្នាំ​ មុខរបរ​កសិករ​ មានទីលំនៅ​ភូមិ​ល្ងឹម​ ឃុំត្រពាំងជោ​ ស្រុកឱរ៉ាល់​ ។

 ក្រោយឃាត់ខ្លួន កម្លាំងបានដកហូតត្រាក់ទ័រចំនួន​ ០១គ្រឿង​ ម៉ាកKUBOTA ពណ៌ ក្រហម​ ពីករណី​បេីកត្រាក់ទ័រ​ដេញបុក​សមត្ថកិច្ច​យេីង​ ដែល​កំពុង​ចុះបំពេញភារកិច្ច​ ។

បច្ចុប្បន្ន​ ជនសង្ស័យត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋាន​ កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ​ ដេីម្បីចាត់ការតាមនីតិវិធី​ រីឯត្រាក់ទ័រត្រូវបានរក្សាទុកនៅមូលដ្ឋានក​ងរាជអាវុធហត្ថស្រុកឱរ៉ាល់​ ។






0 Reviews:

Post a Comment