Saturday, October 9, 2021

កំពុងបញ្ជាដងសន្ទូចរថយន្តទៅទាក់យកសសរបុកគ្រឹះក្នុងទឹកចៃដន្យអាក្រក់ដង សន្ទូចប៉ះខ្សែភ្លើងឆ្លងចរន្តបណ្ដាលឲ្យបុរសម្នាក់ឆក់ស្លាប់បាត់បង់ជីវិត...

ភ្នំពេញ : បុរសម្នាក់បានស្លាប់បាត់បង់អាយុ ជីវិតយ៉ាងអាណោចអាធ័មខណៈពេលកំពុងបញ្ជាឡានស្ទូចដើម្បីស្ទូចយកសសរគ្រឹះចេ ញពីក្នុងស្រះទឹកដើម្បីយកទៅបុកគ្រឹះនៅក ន្លែងផ្សេងតែជាអកុសលដងស្ទូចរថយន្តបា នប៉ះទៅនឹងខ្សែភ្លើងបណ្ដាលឱ្យឆ្លងចរន្តអ គ្គិសនីស្លា.ប់.ភ្លាមនៅនឹងកន្លែងកើតហេតុ។


ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោ ង ១១ : ៣០ នាទីព្រឹកថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២១ ស្ថិតនៅត្រង់ចំនុចតាមបណ្ដោយផ្លូវលំ ភូមិត្រពាំងស្រុក សង្កាត់ក្រាំងធ្នង់ ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។


ជនរងគ្រោះដែលស្លាប់បាត់បង់អាយុជីវិតមានឈ្មោះឆៀក ឈឿន ភេទប្រុស អាយុ ៤៩ ឆ្នាំមុខរបរជាងបុកសសរគ្រឹះ នឹងមានស្រុកកំណើតនៅភូមិឈូកស ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។


តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេល កើតហេតុជនរង គ្រោះពីរនាក់ប្អូនថ្លៃបានបើករថយន្តស្ទូច ពណ៌ស មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 3B-4479 បានធ្វើដំណើរមកដល់កន្លែងទីតាំងកើតហេតុក៏បានរៀបចំដាក់បញ្ជាដងស្ទូចដើម្បីទាក់យកបង្គោលសសរគ្រឹះពីក្នុងស្រះទឹកយកមកដាក់លើក្នុងរថយន្ត ខណៈពេលជនរងគ្រោះបានស្ទូចយកសសរគ្រឹះបានចំនួន ៤ដើមដាក់ក្នុងររថយន្តរួចទៅហើយបន្ទាប់មកប្អូនថ្លៃបានបញ្ជាដងសន្ទូចទៅទាក់យកសសរគ្រឹះមួយដើមទៀតជាលើកចុងក្រោយដោយបងថ្លៃកាន់ទំពក់ទៅទាក់សសរ តែជាអកុសលដងស្ទូចរថយន្តក៏បានទាក់ទៅប៉ះជាមួយនឹងខ្សែភ្លើងបណ្ដា លឲ្យឆ្លងចរន្តអគ្ គិសនីឆក់ជនរងគ្រោះដួលប្រកាច់នៅនឹងកន្លែងកើតហេតុ ភ្លាមនោះប្អូនថ្លៃក៏បានធ្វើការជួយសង្គ្រោះធ្វើចលនាដង្ហើមទៅលើជនរងគ្រោះដែរតែជាអកុស លជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់បង់អាយុជីវិតទៅហើយ។


ក្រោយកើតហេតុបុរសត្រូវជាប្អូនថ្លៃបានរា យការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានទាក់ ទងទៅសមត្ថកិច្ចជំនាញខាងកោសល្យវិច្ច័យរាជធានីភ្នំពេញចុះមកធ្វើការពិនិត្យសពរបស់ជនរងគ្រោះនិងបានទាក់ទងទៅនឹងក្រុមគ្រួសារសាច់ញាតិរបស់ជនរងគ្រោះម កទទួលយកធ្វើទៅធ្វើបុណ្យតាមប្រពៃណី។








0 Reviews:

Post a Comment