Thursday, October 21, 2021

ម្ចាស់ការ៉ាស់សាំង PTT មួយកន្លែងបាញ់ សម្លាប់ខ្លួនព្រោះមានវិបត្តិរឿងលុយធ្ងន់ធ្ងរ.

ភ្នំពេញ : បុរសម្នាក់បានបាញ់សម្លាប់ខ្លួនឯ ងបង្កការភ្ញាក់ផ្អើល នៅថ្ងៃព្រហស្បតិ៍ ១៥ កើត ខែអស្សុជ  ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦ ៥ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១វេ លាម៉ោង៧និង១៥នាទី នៅចំណុចក្នុង បន្ទ ប់ទឹកខាងក្រោយបរិវេនការ៉ាស់សាំង PTT ផ្លូវបេតុងព្រៃស ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។


លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌ បានឲ្យដឹងថា (សព) ឈ្មោះ ឡី សុក្រឹត ភេទប្រុស អា យុ៣៤ឆ្នាំ មុខរបរម្ចាស់ការ៉ាស់សាំង PTT ស្នាក់នៅកន្លែងកើតហេតុ។ លោកអធិការបានបន្តថា សពមានស្នាមរបួសធ្លាយពីសៀតផ្កាស្ដាំទៅឆ្វេង។

    

វត្ថុតាងបន្សល់ទុកកន្លែងកើតហេតុៈ អាវុធខ្លី១ដើមម៉ាកZORAKI 2914-T, បង់១ មា នគ្រាប់ក្នុងបង់ ៦គ្រាប់ ក្នុងកាណុង១,សំប កកាទុស១ និងបាល់គ្រាប់១។


លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌ បានបញ្ជាក់ថា មុនពេលកើតហេតុកន្លងមក ជនរងគ្រោះមានវិបត្តិរឿងលុយកាក់ធ្ងន់ធ្ងរ លុះព្រឹកថ្ងៃ កើតហេតុកូនចៅងើប ពីដេកដើរកមេមិន ឃើញព្រោះណាត់គ្នាត្រូវទៅខេត្តកំពត ក៏ទៅមើលនៅបន្ទប់ទឹកឃើញតែស្បែកជើងស្រែក ហៅមិនឮឆ្លើយ ដោយមានសង្ស័យក៏ហៅគ្នាយ កសោរចាក់មើលស្រាប់តែឃើញជនរងគ្រោះដេកស្លាប់បាត់ទៅហើយដោយមានឈាមផ្នែកក្បាល រួចក៏ឆោឡោ ហើយរាយការណ៍ប្រាប់សមត្ថកិច្ចតែម្ដង។ លទ្ធផលធ្វើសំណាកពីក្រុមគ្រូពេទ្យ គឺអវិជ្ជ មានជំងឺកូវីដ-១៩។

 

យោងតាមការសន្និដ្ឋានវាយតម្លៃ ការពិនិត្យនិងវិភាគ ជុំវិញកន្លែងកើតហេតុ របស់កម្លាំ ងការិយាល័យបច្ ចេកទេសនិងវិទ្យាសាស្រ្ត ស្នងការដ្ឋានន គរបាលរាជធានីភ្នំពេញ និងលោកឧញ៉ាវេជ្ជបណ្ឌិត នង សុវ ណ្ណារ័ត្ន គ្រូ ពេទ្យអមសាលាដំបូងរាជធា នីភ្នំពេញ គឺជន រងគ្រោះធ្វើអត្តឃាតដោយបាញ់ សម្លាប់ខ្លួនពិតប្រាកដមែន។ បច្ចុប្បន្នសព ប្រគល់ ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕





0 Reviews:

Post a Comment