Tuesday, November 2, 2021

គម្រោងផ្លូវ២ខ្សែ នៅឃុំជាងទងនិងឃុំត្រពាំងធំខាងត្បូងប្រកាសបើកឱ្យដាក់សំណើរដេញថ្លៃបានជោគជ័យ.

តាកែវ :  គម្រោងអភិវឌ្ឍន៍ផ្លូវ២ខ្សែគម្រោងនៅមូលដ្ឋាន ឃុំជាងទង និងឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ត្រូវបានអាជ្ញាធរ ប្រកាស បើកដំ ណើរការឱ្យក្រុមហ៊ុនដាក់សំណើរដេញថ្លៃយកដោយ ជោគជ័យ។  ដែលការប្រ កាស បើកឱ្យដាក់សំណើដេញថ្លៃខាងលើនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ នៅសាលាឃុំជាងទង។

ក្នុងនោះមុននឹង ប្រកាសបើកដំណើរការដេញថ្លៃ  លោកមេឃុំជាងទងបានក្រើនរំឭកដល់អ្នកទទួលការឬម្ចាស់ក្រុមហ៊ុនដែលមានបំណងចូលរួមដាក់សំណើរដេញថ្លៃទាំងអស់ត្រូវអនុវត្តវិធានការសុខាភិបាលឱ្យបានត្រឹមត្រូវ និងវិ ធានការ (៣ការពារ និង៣កុំ) របស់ប្រមុខរាជរដ្ឋាភិ បា លឱ្យបានខ្ជាប់ខ្ជួនបន្តទៀត ដើម្បីបន្តទប់ស្កាត់និងប្រយុទ្ធនឹងជំងឺកូវីដ១៩ ព្រោះជំងឺនេះនៅតែកំពុងរាតត្បាតនៅតាម មូលដ្ឋានសហគមន៍នៅឡើយ ។
ជាមួយគ្នានោះ លោក មេឃុំ ក៏បានបញ្ជាក់ដែរ ថាគម្រោងផ្លូវដែលដាក់ដេញថ្លៃនាពេលនេះគឺ គម្រោងផ្លូវបេតុង១ ខ្សែនៅឃុំជាងទង និងគម្ រោងសាង សង់ផ្លូវបេតុង១ ខ្សែទៀត ស្ថិតនៅក្នុងឃុំ ត្រពាំងធំ ខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។គម្រោងផ្លូវប៉េតុងអាមេ មួយ ខ្សែដែលត្រូវសាង សង់ គឺមានប្រវែង០,៤០០គ.ម មានទទឹងបេតុង៦,០០ម កម្រាស់ បេតុង១៥០ម.ម ជើងទេM១:១,៥ម និងដាក់ស្លាកសញ្ញាគម្រោ ង០១កន្លែងផងដែ ការដេញថ្លៃបានទៅលើក្រុមហ៊ុន តុងលីហ៑ួ សំណង់ទូទៅខណៈដាក់តម្លៃទាបជាងគេក្នុងចំណោមក្រុមហ៊ុនចំនួន៤ ដែលដាក់សំណើដេញថ្លៃប្រកួតប្រជែងគ្នា និងអនុវត្តតាមគោលការណ៍ច្បាប់នៃការដេញថ្លៃបានត្រឹមត្រូវ ហើយត្រូវបានមន្ត្រីលទ្ធកម្មព្រមទទួលយក ។























0 Reviews:

Post a Comment