Thursday, November 4, 2021

ថ្នាំញៀនជិត៦០ គីឡូក្រាម បង្ក្រាបបានពីជនសង្ស័យចំនួន ២នាក់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ...

ភ្នំពេញ៖ កម្លាំង សមត្ថ កិច្ចនគរបាលជំនាញ នៃមន្ទីរ ប្រឆាំងបទ ល្មើសគ្រឿងញៀនក្រសួងមហាផ្ទៃ បានចុះបង្ក្រាបករណីកែច្នៃ ជួ ញ ដូរគ្រឿងញៀន និងបានចាប់ខ្លួនជនសង្ស័យជាជនជាតិវៀ ត ណាម និង ខ្មែរ១នាក់ ព្រមទាំងរឹបអូសគ្រឿងញៀនបានជិត ៦០ គីឡូក្រាម នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។


សមត្ថកិច្ចនគរបាលប្រឆាំង បទល្មើសប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ជនសង្ស័យទាំង ២នាក់ ខាងលើនេះ ទី ១៖មានឈ្មោះ ង្វៀង វីងទី ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ វៀតណាម និងទី២៖មានឈ្មោះ ហេង គឹមហេង ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ ។


ចំណែកឯ វត្ថុតាងចាប់យកបានរួមមាន៖

-មេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ ៣.៥១ក្រាម ។

-កេតាមីន (KETAMIN) ទម្ងន់សុទ្ធ ៥០.៤២ក្រាម ។

-អ៊ិចស្តាស៊ី (MDMA) ទម្ងន់សុទ្ធ ១គ.ក្រ ៥១៧.៣២ក្រាម ។

-មេកាទីណូន (METHCATHINONE) ទម្ងន់សុទ្ធ ៤៦ គ.ក្រ ៧៧៤ក្រាម ។

សរុបរួម ទម្ងន់ ៤៨ គ.ក្រ ៣៤៥.២៥ក្រាម ។

សារធាតុផ្សំ (មិនច្បាស់) ៦ គ.ក្រ ២១៤.៣៦ ក្រាម ។


បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងសមត្ថកិ ច្ចនគរបាល កំពុងរៀបចំឯកសារកសាងសំណុំរឿង ដើម្បីបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ។ហើយប្រតិ បត្តិការបង្ក្រាបនេះគឺធ្វើឡើង កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ កន្លងមកនេះ៕




0 Reviews:

Post a Comment