Friday, September 17, 2021

វរសេនីយ៍ឯក​ ដួង​ តេង​ អធិការស្រុក​ពញាឮ​ បានបញ្ជាថា..

កណ្តាល : យោងតាមការបញ្ជាក់របស់លោក វរសេនីយ៍ឯក​ ដួង​ តេង​ អធិការស្រុក​ពញាឮ​ បានបញ្ជាថាករណី​អគ្គីភ័យ​ឆាប​ឆេះ​ក្លឹប​កម្សាន្ត​មួយ​កន្លែង​នៅថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ២០២១វេលាម៉ោង ០៩និង២៨នាទី នៅចំណុចភូមិអំពិលដាំទឹក ឃុំវិហារលួង​ ស្រុកពញាឮ​ ខេត្តកណ្ដាល​ បណ្តាលអោយឆេះភោជនីយដ្ឋានជី ឌី​ មានទំហំ២៧មx៥២ ម​ ទាំងស្រុង ប៉ុន្តែតែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ។

មូលហេតុ៖ឆ្លងចរន្តអគ្គិសនី។  លោកបានបញ្ជាក់ទៀតថានៅក្នុងប្រតិបត្តិការនោះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបចំនួនៈ០៤គ្រឿង​ ប្រេីប្រាស់ទឹកអស់២២ឡាន​ ក្នុងនោះ

-រថយន្ត​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ពញាឮ​  ចំនួនៈ០១គ្រឿង

-រថយន្ត​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ឧដុង្គ​ ខេត្តកំពង់ស្ពឺ ចំនួនៈ០១គ្រឿង​

-រថយន្ត​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​កំពង់​ត្រឡាច​ ខេត្តកំពង់ឆ្នាំង​ ចំនួនៈ០១គ្រឿង​ ។ 

-រថយន្ត​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​សាមគ្គីមានជ័យ​ ខេត្តកំពង់ឆ្នាំង​ ចំនួនៈ០១គ្រឿង​ ។ 

អគ្គីភ័យបានរលត់ទាំងស្រុង​ នៅវេលាម៉ោង១០និង ៥២នាទី។ 























  

ថ្ងៃចេញផ្សាយ : September 17, 2021 | អ្នកនិពន្ធ:

Wednesday, September 15, 2021

លិចទូកនេសាទមួយគ្រឿងនៅស្ទឹងហាវ ខេត្តព្រះសីហនុ...

ខេត្តព្រះសីហនុ : មនុស្សចំនួនពីរនាក់ និងទូកនេសា ទគ្រឿងបានលិចចូលទៅក្នុងសមុទ្រ នៅចំណុចចុងអូរ ប្រមាណ១០០ ម៉ែត្រ ពីដីគោ ក ក្នុងក្រុម១ ភូមិ៤ ឃុំទំនប់ រលក ស្រុកស្ទឹ ងហាវ ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា មនុស្សពីរនាក់នៅលើទូកនេសាទ បានលិចចូលក្នុងសមុទ្រដោយក្នុងនោះមានម្នាក់បាត់ខ្លួនរកមិនទាន់ឃើញ។ ជនរងគ្រោះទាំងពីរនាក់ គឺទី១. ឈ្មោះ មាឃ សៀក ភេទប្រុស អាយុ៤៧ឆ្នាំ ត្រូវជាឪពុក មុខរបរនេសាទ និង២-ឈ្មោះ ស៊នមករា ភេទប្រុស អាយុ១៤ឆ្នាំ ជាកូន បាត់ខ្លួនរកមិនទាន់ឃើញ សមត្ថកិច្ចនិងក្រុមសង្គ្រោះរួមនិងពលរដ្ឋ កំពុងស្វែងរកជនរងគ្រោះ។

ប្រភពបន្តថា ឪពុកកូនទាំងពីរនាក់ រស់នៅក្រុម១០ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហា វ ខេត្តព្រះសីហនុ ៕







ថ្ងៃចេញផ្សាយ : September 15, 2021 | អ្នកនិពន្ធ:

Tuesday, September 14, 2021

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ចុះឃាត់ខ្លួនមនុស្សជាង៣០នាក់ ជួបជុំគ្នាលេងបាល់ទះ និងលេងស្នុកឃ័រ ដែលផ្ទុយទៅនឹងសេចក្តីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ....

រាជធានីភ្នំពេញ ៖ កម្លាំង គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានចុះឃាត់ខ្លួនមនុស្សជាង៣០នាក់ កាលពីព្រលប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ។

បើតាមការបញ្ជាក់ពីអាជ្ញាធរ ការចុះឃាត់ខ្លួននេះ គឺក្រោយ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដឹកនាំដោយ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានដឹកនាំកំលាំងចុះល្បាតក្នុងភូមិសាស្ត្រ ក៏បានជួបប្រទះឃើញមានការជួបជុំគ្នាលេងបាល់ទះ និងលេងស្នុកឃ័រ ដែលផ្ទុយទៅនឹងសេចក្តីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ ល្មើសនឹងវិធានសុខាភិបាល និងវិធានរដ្ឋបាលផងដែរ ។

បច្ចុប្បន្នមនសុស្សទាំង៣១នាក់ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តនតាមនីតិវិធីច្បាប់ ៕


ថ្ងៃចេញផ្សាយ : September 14, 2021 | អ្នកនិពន្ធ:

យុវជន២នាក់ ដែលជិះម៉ូតូមួយគ្រឿង បុករបងវត្តព្រែកប្រាស្លាប់ សាច់ញាតិមិនអស់ចិត្តសុំឲ្យសមត្ថកិច្ចបើកការស្រាវជ្រាវស៊ើបអង្កេត ក្រោយឃើញសពកូន មានស្នាមកាប់....

រាជធានីភ្នំពេញ ៖ ក្រោយមានការស្លាប់របស់យុវជន២នាក់ ដែលជិះម៉ូតូម៉ាកអាយខុន មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AV -4271 ឌុបគ្នា ក្នុងល្បឿនលឿនខ្លាំង រួចហើយបានបុករបងវត្តព្រែកប្រាស្លាប់ កាលពីវេលាម៉ោង១រំលងអាធ្រាត្រ យប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយពេលនោះមានម្នាក់ស្លាប់ នៅនឹងកន្លែង និងម្នាក់ទៀត ស្លាប់ក្រោយបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

សាកសពយុវជនទាំង២ រួមមាន ទី១ ឈ្មោះ អ៊ុន ដាឡាក់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិផ្សារចាម សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ និងទី២ឈ្មោះ ឈាង មានហេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ក្រោយពីស្លាប់ សពក៏ត្រូវបានសមត្ថកិច្ច ធ្វើការវាស់វែង ដោយសន្និដ្ឋានជំហានដំបូងកាលពីយប់នោះថា ជាករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូលឿន មកបុករបងវត្តស្លាប់ រួចក៏ដឹកយកមកតម្កល់នៅវត្តច្បារអំពៅ ។

ស្រាប់តែព្រឹក ថ្ងៃទី១៣ ខែកញ្ញា ដដែល ក្រុមគ្រួសារសាច់ញាតិ ឪពុកម្តាយ បងប្អូន យុវជនទាំង២នាក់ បានមកដល់ធ្វើការពិនិត្យសាកសពកូន បែរជាឃើញស្នាមកាប់ចំលើក្បាល ចំក និងដាច់ស្លឹកត្រចៀកទៅវិញ ដោយពួកគាត់សុំឲ្យសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌច្បារអំពៅ បើកការស្រាវជ្រាវស៊ើបអង្កេតឡើងវិញជូនគាត់ផង ដើម្បីរកភាពយុត្តិធម៌ជូនកូនរបស់គាត់ ទាំងដែលពួកគាត់ជាសាច់ញាតិ លើកឡើងថា កូនរបស់គាត់មិនមែនស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ទេ តែអាចត្រូវគេក្រុមក្មេងស្ទាវផ្សេងទៀតដេញកាប់មុននឹងស្លាប់ ។

បើតាមសម្តីរបស់ឪពុក ម្តាយ និងបងស្រីៗរបស់សពឈ្មោះ ឈាង មានហេង បានឲ្យដឹងថា មុនពេលកើតហេតុ កូនរបស់គាត់បានសុំលុយគាត់២០០០០រៀល ទៅកាត់សក់ តែមិនទៅកាត់សក់ បែរជាទៅលេងបាល់ជាមួយពួកម៉ាក ចាញ់អស់ដល់៦០០,០០០ (៦០ម៉ឺនរៀល ) គេក៏យកទូរស័ព្ទទៅបញ្ចាំ ហើយយកលុយសងគេ ស្រាប់តែមានរឿងដេញវាយគ្នា រហូតកូនគាត់បែកក្បាល ហើយគេក៏ទៅសុំប្រេងកូឡាអ្នកនៅទីនោះលាប រួចឲ្យពួកម៉ាកជូនមកផ្ទះវិញ ស្រាប់តែបែរជាកើតរឿងបែបនេះទៅវិញ ដូច្នេះគាត់គិតថា កូនគាត់ត្រូវគេដេញវាយនិងកាប់ និងទៅបុករបងវត្តស្លាប់ បែបនេះ ដោយសារតែកន្លងមក កូនគាត់គ្មានរឿងជាមួយអ្នកណាផ្សេង ក្រៅពីរឿងថ្ងៃនោះទេ។

លោក គាន់ ឌីណា អធិការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ ខណ្ឌច្បារអំពៅ បានប្រាប់ឲដឹងនៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ ថា ក្រោយទទួលការស្នើរសុំឲ្យបើកការស៊ើបអង្កេតស្រាវជ្រាវពីសំណាក់គ្រួសារសពភ្លាម សមត្ថកិច្ចជំនាញពាក់ព័ន្ធ ក៏បានចុះមកដល់ទីតាំងតម្កល់សព នៅវត្តច្បារអំពៅនេះផងដែរ និងកំពុងបើកការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ចំពោះករណីខាងលើនេះ ថាតើជាករណីអ្វីឲ្យប្រាកដ និងជម្រាបជូនពេលក្រោយបន្តទៀត ព្រោះពេលនេះសមត្ថកិច្ចកំពុងបន្តការស៊ើបអង្កេត ៕

ស្នងការនគរបាលខេត្តព្រះសីហនុ ប្រតិបត្តិការបង្ក្រាបករណីចាប់ឃុំឃាំងបង្ខាំងមនុស្ស ជំរិតទារប្រាក់ ជនសង្សយ័៥នាក់ត្រូវបានឃាត់ខ្លួន....

ខេត្តព្រះសីហនុ ៖ យោងតាមផេក ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជារពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើប្រតិបត្តិការបង្ក្រាបករណីចាប់ឃុំឃាំងបង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់រវាងជនជាតិចិន និងជនជាតិចិន ក្នុងនោះមានជនសង្សយ័ចំនួន៥នាក់ត្រូវបានឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ និងរំដោះបានជនរងគ្រោះជាជនជាតិចិនម្នាក់ ដែលត្រូវបានក្រុមជនសង្ស័យដាក់ខ្នោះដៃ បង្ខាំងទុកនៅផ្ទះមួយល្វែង មានទីតាំងស្ថិតនៅក្រុមទី៣១ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ Yi Geng Fa ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន មុខរបរ ចុងភៅ ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ បានរងរបួស បែកបបូរមាត់ខាងលើ មានស្នាមជាំនៅដើមទ្រូង និងដើមដៃខាងស្តាំ ព្រមទាំងមានស្នាមរបួសនៅកដៃទាំងសងខាង ដោយការធ្វើទារុណកម្មពីក្រុមជនសង្ស័យ ។

ជនសង្ស័យទាំង០៥នាក់ មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ ZHOU HAOSHENG ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិចិន មុខរបរ កាស៊ីណូ ផ្នែកទិញទំនិញ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។

២-ឈ្មោះ CAO JIAWEI ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុន លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ។

៣-ឈ្មោះ CHEN XUEDONG ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន មុខរបរ សន្តិសុខ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។

៤-ឈ្មោះ DAI SHENGLONG ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិចិន មុខរបរ យាមមនុស្ស លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ។

៥-ឈ្មោះ SONG JIAWEI ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិន មុខរបរ យាមមនុស្ស លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ។

ក្នុងនោះសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖

-ខ្នោះដៃ ០១គូរ (ដាក់ជាប់ដៃជនរងគ្រោះ)

-សោរដោះខ្នោះដៃចំនួន ០២

-រថយន្ត ០២គ្រឿង៖

១-ម៉ាក HIGHLANDER ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2B-1799 ។ (មធ្យោបាយប្រព្រឹត្តបទល្មើស)

២-ម៉ាក ALPHARD ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2BB-0150 ។ (មធ្យោបាយប្រព្រឹត្តបទល្មើស) ។

ជនសង្ស័យខាងលើត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕