Thursday, December 19, 2019

កិច្ចប្រជុំប្រចាំខែធ្នូឆ្នាំ 2019 របស់ក្រុមការងារយុវជនខេត្តកំពតក្រោមអធិបតីភាពរបស់ឯកឧត្តមភុន សារពេជ្រ..


កំពត: នាព្រឹកថ្ងៃព្រហស្បតិ៍ ៨ រោច ខែមិគសិរ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នៅសណ្ឋាគារឌីយ៉ាម៉ង់ក្រុងកំពតយុវជនគណបក្សប្រជាជនខេត្តកំពតបានបើកកិច្ចប្រជុំបូកសរុបប្រចាំខែក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ភុន សារពេជ្រ ជាប្រធានក្រុមការងារយុវជនខេត្តកំពត និងមានការចូលរួមពីសំណាក់ឯកឧត្តម លោក លោកស្រីដែលជាអនុប្រធានក្រុមការងារចូលរួមដើម្បីពង្រឹង នឹងបន្តពង្រីកសមាជិកសមាជិកា ឲ្យបានចូលរួមជួយដល់ប្រជាពលរដ្ឋក៏ដូចជាដើម្បីពង្រីកចំណេះដឹងសម្រាប់ប្អូនក្មួយសិស្សានុសិស្សឲ្យមានបទពិសោធន៍ក្នុងការបម្រើប្រជាជនតាមរយៈការបញ្ចុះបញ្ចូលគ្រប់ទិសទី។
នៅក្នុងនោះដែរឯកឧត្តម ភុន សារពេជ្រ បានផ្ដាំផ្ញើដល់សមាជិកសមាជិកា ឲ្យចូលរួមបំរើបក្សនិងប្រជាជន គឺបម្រើដោយស្មោះជាមួយនឹងគណបក្សប្រជាជនកម្ពុជា បម្រើដោយគោរពក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាបិតាសន្តិភាព ដែលបានផ្ដល់ជូនជាតិមាតុភូមិកម្ពុជា ដែលបានសាងកេរ្តិ៍ឈ្មោះឱ្យមានភាពល្បីល្បាញនៅក្នុងបច្ចុប្បន្នភាព និងអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានភាពរីកចម្រើនដូចសព្វថ្ងៃ។







0 Reviews:

Post a Comment