Sunday, December 29, 2019

ស្ពានអាកាសថ្មើរជើង​តម្លៃជិត​ ៤០ម៉ឺន​ដុល្លា នៅទីរួម​ខេត្ត​កំពង់ស្ពឺ ត្រូវបាន​ដា​ក់​សម្ពោធ​ឲ្យប្រើ​ប្រាស់​ជាផ្លូវការ.....

(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពង់ស្ពឺ​បាន​រៀប​ចំ​ពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​​ជា​​ផ្លូវការ​នូវស្ពាន​អាកាសថ្មើរជើង​ដែលឈ្មោះថា «តេជោសន្តិភាព» ដំបូងគេបង្អស់​បន្ទា​ប់ពីរាជ​ធានី​ភ្នំពេញ ក្រោមអធិបតីភាពលោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោក យឹម សុខុម ប្រធា​ន​ក្រុមប្រឹក្សាខេត្ត និងលោកស្រី សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ ព្រមទាំងមន្ត្រីរាជ​កា​រ បងប្អូនប្រជាពលរដ្ឋ ជាច្រើននាក់។
សូមបញ្ជាក់ថាស្ពានអាកាសថ្មើរជើងនេះបានសាងសង់រយះពេល ៦ខែជាង ដែលមានកម្ពស់ ៥.៧ ម៉ែត្រ ប​ណ្តោ​យ ៣៩.៣៩ ម៉ែត្រ ទទឹង ៣.៨០ ម៉ែត្រ សរុបអស់ថវិកាប្រមាណ ៣៤ម៉ឺនដុល្លា ក្រោមជំនួយឧបត្ថម្ភរបស់លោកស្រី សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ ។
ស្ពានអាកាស​ថ្មើរជើង​នេះនឹង​ចូលរួម​ចំណែក​យ៉ាងធំធេង ក្នុងការលើ​កកម្ពស់សោភ័ណ​ភាពមុខមាត់​ខេត្តកំ​ព​ង់ស្ពឺផងដែរ មិនតែប៉ុណ្ណោះ​ក៏បានកាត់បន្ថ​យការកក​ស្ទះចរាច​រណ៍ផងដែរ ។ ក្រុម​ហ៊ុនហេង​អភិវឌ្ឍន៍បា​ន​ជួយក្នុងការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅក្នុងខេត្ត ទាំងវិស័យពុទ្ធចក្រ និងអណា​ច​ក្រ ​៕










0 Reviews:

Post a Comment