Saturday, December 14, 2019

រោចក្របារីមួយកន្លែងគ្មានស្លាកយីហោសង្ស័យមានអ្វីបាំងក្នុងមួយថ្ងៃៗឃើញយកលុយមកបិតបាំងអ្នកកាសែតមិនឲ្យចុះផ្សាយ....


កណ្តាល : រោងចក្របារីមួយកន្លែងដែលស្ថិតនៅក្នុងភូមិព្រែក តាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាលហាក់បីដូចជាមានអ្វីបិតបាំងព្រោះដោយសារថាគ្មានស្លាកយីហោនិងនិមិត្តសញ្ញាអ្វីគ្រប់គ្រាន់ទេហើយក៏មិនមាននរណាម្នាក់អាចដឹងថា រោងចក្រនោះផលិតបារីម៉ាកអ្វីដែរ។
យោងតាមសំណាក់ពីប្រជាពលរដ្ឋបានរាយការណ៍មកអង្គភា ពសារព័ត៌មានរស្មីភ្នំដា ឱ្យដឹងថាកាលពីព្រឹកថ្ងៃសៅរ៍ ៣ រោច ខែមិគសិរ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩គេឃើញថាមានមេការរោងចក្រម្នាក់រួមជាមួ យនឹងបុរសម្នាក់ដែលជាជនជាតិចិនបានហៅអ្នកកាសមកប្រ មាណជា ៣០ទៅ ៤០នាក់មកយកលុយនៅក្បែរជិតរោងចក្រនោះដោយក្នុងមួយនាក់គឺតម្រូវឱ្យ ៥០ ដុល្លារ ដើម្បីបិទបាំងមិនឲ្យថតទីនោះព្រោះដោយសារអ្នកព័ត៌មានមួយចំនួនចេះតែទៅថតរោងចក្រនោះដើម្បីសាកសួរអាជ្ញាធរក៏ដូចជាមន្ទីរនានាដែលពាក់ព័ន្ធនៅក្នុងខេត្តកណ្ដាលដែលទាក់ទងជាមួយនឹង រោងចក្រដែលគ្មានស្លាកសញ្ញាឬយីហោដាក់នៅខាងមខហើ យមិនដឹងថារោងចក្រនោះផលិតបារីម៉ាកអ្វីដែរលឺតែគេថារោងចក្របារី។
ទាក់ទងជាមួយនឹងបញ្ហារោងចក្របារីគ្មានម៉ាកនិងស្លាកយី ហោនេះប្រជាពលរដ្ឋប្រមាណជាបួនទៅប្រាំនាក់បានបង្ហើបឲ្យដឹងថារោងចក្រនេះទើបតែដំណើរការបានពីរទៅបីខែតែប៉ុ ណ្ណោះហើយគេឃើញថាតាំងពីចាប់ផ្តើមបើកមកមានអ្នកកា សែតជាច្រើនតែងតែទៅថតនៅទីនោះតែមួយសន្ទុះក្រោយមកក៏មានអ្នកមកសម្រួលបិតបាំងហើយ។


ទាក់ទងជាមួយនឹងបញ្ហានេះផងដែរអង្គភាពយើងខ្ញុំបានធ្វើការទំនាក់ទំនងទៅលោកមេភូមិព្រែកតាព្រីង ក៏ដូចជាលោកចៅសង្កាត់សត្វត្បូងផងដែរតែលោកទាំងពីរបានឆ្លើយថាទាក់ទងជាមួយនឹងបញ្ហាធ្វើរោងចក្របារីនេះគេមិនបានផ្ដល់ដំណឹងជូនលោកទាំងពីរនោះទេគឺគេធ្វើយកតែម្ដងហើយក្រោយពីយើងបានរាយការណ៌និងសាកសួរពួកគាត់បានទៅសួរនាំមេការនៅ ឯរោងចក្រនោះតែគេថារោងចក្ររបស់គេមានច្បាប់តគេមិនបានបញ្ជាក់ថាជារោងចក្របារីម៉ាកវិញទេ ។
ទាក់ទងជាមួយនឹងបញ្ហានេះផងដែរអង្គភាពយើងខ្ញុំសូមជូនព័ត៌មាននេះទៅប្រធានមន្ទីរ ឧស្សាហកម្ម ខេត្ត កណ្តាលនិងមន្ទីនានានៅក្នុងខេត្តកណ្ដាលជាពិសេសឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលមេត្តាជ្រាបជាព័ត៌មាននិងមានវិធានការស្រាវជ្រាវជាមួយនឹងបញ្ហារោងចក្រគ្មានយីហោនេះ។





0 Reviews:

Post a Comment